Wednesday, October 23, 2024
Homeតារាខ្មែររ៉ាប៊ី ៖គេមិនជឿរ អត់សង្សារ

រ៉ាប៊ី ៖គេមិនជឿរ អត់សង្សារ

ភ្នំពេញ៖រយៈពេលជាង៣ឆ្នាំមកហើយដែលតារាចម្រៀងរូបស្រស់របស់ថោននាងផាន វីរ៉ាទី ហៅរ៉ាប៊ី បានជ្រើស​ផ្លូវលាក់មុខគូស្នេហ៍ជិតឈឹង ខណៈដែលរូបនាងផ្ទាល់នៅតែថ្ងូរថា​អត់​សង្សារ បើទោះជាការវាចារបែប​នោះគ្មាន​គេជឿរជាក់ក្ដី។រឿងដែលគេម៉ៃថារ៉ាបី មិនមែនបេះ​ដូងទំនេរ ឬការអះអាងថាគ្មានសង្សារ​របស់នាងគ្រាន់តែនិ​យា​យ​​​ឲ្យគេទាក់ទាញនោះ​ដោយ​សារតែស្រីស្អាតរូបនេះត្រូវបានគេចាត់ទុកជាតារាដែលមាន​ទ្រព្យច្រើនព្រោះ​ក្នុង​វ័យ​​២៨ឆ្នាំនេះអតីតពិធីការិនីហង្សមាសរូបនេះសល់លុយមិនក្រោមកន្លះលានដុល្លារនោះទេ។រ៉ាប៊ី ថាលុយទាំង​នោះ​ស្ទើតែទាំងស្រុងគឺកើតចេញពីការសន្សំរបស់នាងពីការច្រៀងសម្ដែងមុនផ្ទុះកូវីដ និងការធ្វើBA ឲ្យផលិត​ផ​ល​ទាំងឡាយ។ប៉ុន្ដែគេនៅតែសង្ស័យថារ៉ាបី មានប្រុសជួយ​នៅក្រោយខ្នងដដែលក្រោយគេបានដឹងថា​នាងទើប​ចាប់អាជីពចម្រៀងត្រឹមរយៈពេលខ្លីសោះតែពេលនេះរ៉ាប៊ីមានផ្ទះវីឡារ១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ ,បន្ទប់​ខុនដូ១តម្លៃជិត១០ម៉ឺនដុល្លារ និងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាគឺLexus Nx200t ,Starex និង​Lexus Rx300 រួមទាំងមានដីធ្លីមួយចំនួនទៀត។គេថាទោះជារ៉ាប៊ី ឡើងកូដមួយប្រាវ​នោះ​ត្រូវប៉ាន់​យ៉ាងណាក៍មិនគូរ​ឲ្យ​ជឿរ​ថានាងអាចសន្សំលុយ​បានដល់ទៅជាងកន្លះ​លានដុល្លារ​ត្រឹម​រយៈពេលខ្លីនេះដែរ ហេតុនេះហើយបានជាគេ​សង្ស័យថានាងមានប្រុស​ចាស់នៅក្រោយ​ខ្នង។​តែរ៉ា​ប៊ី ថានាងស្រលាញ់តែប្រុសក្មេង បើប្រុសចាស់ទោះជាមាន​លុយយ៉ាង​ណាក៍នាង​មិន​​បេតីដែរ​អីចឹង​តើ អីចឹងតើប្រុសក្មេងឯណាទៅមានលុយចិញ្ចឹមស្រីទៅ?

  ផាន វីរ៉ាទី បានឡើងកូដនិងធ្វើឲ្យនាងផ្លាស់ប្ដូរមុខមាត់ថ្មីក្រោយល្បីបទ”មាន់ស្រែ” ប៉ុន្ដែ​រយៈពេលចុង​ក្រោ​យ​នេះរ៉ាប៊ី ហាក់​ពិបាកទប់ទល់ជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ដែលកំ​ពុង​តែ​បោះពួយទៅមុខព្រោះបទចម្រៀង​នាង​ចេញញឹកជាងគេ។តែរ៉ាប៊ី ថានាងសុខចិត្តចេញបទ​ចម្រៀ​​​ង​មួយៗតាមគោលការណ៍ផ្ទាល់ខ្លួន ហើយ​ទោះជា​ពេ​ល​​នេះថោន ត្រូវបានមាស សុខ​សោភា និងខេម ចេញព្រមគ្នាក្ដី តែនាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មនោះទេ ព្រោះ​យល់​ថា​ទៅដល់ទីណាក៍មានការកាច់កុងគ្នា ហេតុនេះហើយនាងសុខចិត្ត​នៅទ្រនុំ​នេះ​ជាបន្ដទៀត។

 ក្រៅពីរ៉ាប៊ី តារាចម្រៀងដែលប្រជែងទីផ្សារយុវវ័យនៅឆ្នាំ២០២២ នេះមានដូចជានាង​រ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទ​សីម៉ា និងយូរី ជាដើម។គេចាំមើលថារ៉ាប៊ី ដែលថ្ងូរអត់សង្សារនោះ​នាងអាច​លាក់ប្រុសស្នេហ៍បានដល់​ពេល​ណា​ទៅ?

RELATED ARTICLES