Wednesday, October 23, 2024
Homeតារាខ្មែរទោះកូវីដ,កំពុងផ្ទុះ៖តែមង្គលការប្អូនពៅ លោកអែន ឌី មានតារាល្បីៗចូលរួមច្រើន

ទោះកូវីដ,កំពុងផ្ទុះ៖តែមង្គលការប្អូនពៅ លោកអែន ឌី មានតារាល្បីៗចូលរួមច្រើន

ភ្នំពេញ៖លោកអែន ឌី ដែលជាអ្នកចូលចិត្តទៅកម្មវិធីមិត្តរួមអាជីពមិនសូវខាននោះកាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ​២០២២ នេះប្អូនស្រីពៅរបស់លោកអ្នកនាងដួងសូហ្វី បានរៀបការជាមួយលោកសេង ហួរ នៅអាគារH ដឺព្រមៀ សេនធ័រ សែនសុខ ដោយគេសង្កេតឃើញមានការចូលរួមពីតារាល្បីៗ​ជាច្រើនអបអរប្អូនរបស់តារាចម្រៀង​រូប​នេះ បើទោះជាពេលនេះស្ថានភាពកូវីដ ហាក់កក្រើកឡើងវិញក្ដី តែពិធីនោះនៅតែដំណើរការទៅដោយរលូន​ព្រោះ​គោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលទាំងអស់។

តារាល្បីៗដែលលេចមុខទៅសាទរប្អូនលោកអែន ឌី មានដូចជាអ្នកនាងលី ម៉ារីណា,សារ៉ាយ លក្ខិណា ,រតនៈ ពិសី,លី ឡាវីន ,គង់ សុជាតិ ,កែវ ស្រីនាង និងLove Riya ជាដើមទើបធ្វើឲ្យលោកអែន ឌី រំភើបជំនួសប្អូនស្រី ហើយថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ដែលបានចូលរួមផ្ដល់កិត្តិយសឲ្យក្រុមគ្រួសាររបស់លោក។តែ​លោក​អែន ឌី មិនបង្ហើបថាពេលណាទើបលោកការប្រពន្ធឡើយ៕

RELATED ARTICLES