Wednesday, October 23, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ថៅកែរកបានអ្នកស្នងឬនៅ?

ព្រាប សុវត្ថិ ៖ថៅកែរកបានអ្នកស្នងឬនៅ?

ភ្នំពេញ៖ព្រាប​ សុវត្ថិ ដែលធ្លាប់ច្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)នោះ​បាន​ដើរ​ចេញពីទ្រនុំ​មួយនេះរយៈពេលជាង១ឆ្នាំទៅហើយដើម្បីទៅចូលរួមជាមួយGalaxy ខណៈ​ដែលបទចម្រៀងរបស់ព្រាប សុវត្ថិ បន្សល់នៅហង្សមាសមានចំនួនជាង​៣០០០​បទ។សំណួរ​ដែលមហាជនចង់ដឹងថាតើក្រោយព្រាប សុវត្ថិ លែង​នៅហង្សមាសទៀតនេះ​លោក​ថៅកែ​ហង្ស​មាសលោកឧកញ៉ាអ៊ឹង ឆៃងួន រកបានតារាចច្រៀងណាអាចជំនួស​តំណែង​លោក​​ឬ​នៅ?​ការលើកឡើងបែបនេះដោយសារតែកន្លង​មកមានការលើកឡើង​ថាតារា​ចម្រៀ​ងខេមរៈ សិរី​មន្ដ ត្រូវបានថ្នាក់ដឹកនាំរុញឲ្យជំនួសលោកព្រាប សុវត្ថិ ។

  អ្នកជំនាញធ្វើភ្លេង(Composer) នៅហង្សមាសម្នាក់ដែលស្និតទាំងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះ​បានប្រាប់អ្នកយកព័តមានយើងតាម​ទូរស័ព្ទកាលពីពេលថ្មីៗ​នេះ​ដោយ​ស្នើរសុំមិនឲ្យដាក់​ឈ្មោះនោះថា​ពេល​នេះខេមរៈ សិរីមន្ដ អាចជំនួសតំណែងព្រាប សុ​វត្ថិ នៅហង្សមាសបានហើយ។Composer រូបនោះ​ថាក្រោយ​ព្រាប សុវត្ថិ ចេញពីហង្សមាស​ភ្លាមអ្នកគ្រប់គ្រងផលិតកម្មនេះបានតម្រូវឲ្យសិរីមន្ដ និងសុគន្ធកញ្ញា ច្រៀង​ឆ្លង​ឆ្លើយគ្នាបទ​ប្រ​ពៃណីចូលឆ្នាំខ្មែរ ដែលមានន័យថាសិរីមន្ដ បានជំនួសព្រាប សុវត្ថិ តាំងពីពេល​ហ្នុងម្លេះ​។​លោក​គ្រូភ្លេង​បន្ថែមថាតាមការមើលឃើញរបស់លោកទោះជាពេលនេះសិរីមន្ដ អាចស្នង​ព្រាប សុវត្ថិ នៅហង្ស​មាស​បាន តែតារាទើបឡើងងារជាឧកញ៉ានេះមិនទាន់​អាចជំនួសតំ​ណែង​​ព្រាប សុវត្ថិ ជាលក្ខណៈទូទៅបានទេ ព្រោះ​ឈ្មោះព្រាប សុវត្ថិ នៅតែមានទម្ងន់ជាង។

 ដោយឡែកនៅពេលសួរថាតើក្រោយព្រាប សុវត្ថិ មិនទាន់ឡើងជាឧកញ៉ា ហើយពេល​នេះលោកខែម ប៊ុនថៃ ក្លាយ​​ជាឧកញ៉ានេះតើនឹងធ្វើឲ្យជះឥទ្ធិពលយ៉ាងណាចំពោះព្រាប សុវត្ថិ នោះត្រូវបានComposer រូបនោះ​ថា​ខាង​Agency គេនៅតែធ្វើការជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីម​ន្ដ ទៅតាមSponsor ដដែលទេ គ្រាន់តែការឡើង​ងារ​ជាឧកញ៉ារបស់លោកប៊ុនថៃ ពេល​នេះ​បញ្ជាក់ថាការងាកទៅរកស៊ីផ្នែកអចលនទ្រព្យរបស់លោកសិរីមន្ដ កាលពី​ពេលថ្មីៗនេះ​ជោគ​​ជ័យទើបបានទទួលគោរម្យងារដ៍អស្ចារ្យនេះ។

ព្រាប សុវត្ថិ ធ្លាប់ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយ​ប្រាប់អ្នកកាសែតកាលពី​ចុង​ខែ​កញ្ញាឆ្នាំ២០២០ ថាកំ​ពូលតារាចម្រៀងរូបនេះមានលុយចំនួន៣០លានដុល្លារ​ក្រោយចាប់​អាជីព​ជាអ្នកចម្រៀងជាង​២ទសវត្សន៍​មក​នេះ។តាមទឹកលុយរបស់ព្រាប សវត្ថិ នេះគូរ​ណាស់​តែ​តារាGalaxy រូបនេះឡើងជាឧកញ៉ាមុនខេមរៈ សិរីមន្ដ តែ​ពេលនេះលោកស្នាយ បែជាមិន​ទាន់បានងារ​ពិ​សេ​ស​នេះដូចលោកខែម ប៊ុនថៃ ទៅវិញ។ទោះ​ជាយ៉ាង​ណាម​ហាជនសន្និ​ដ្ឋាន​ថាមិនយូទេព្រាប សុវត្ថិ នឹងឡើងជាឧកញ៉ាជាមិនខានដែលពេលនោះ​សិល្បករនឹងមាន​ចំ​នួន​៤រូបដែលទទួលបានងារមួយនេះក្នុងនោះមានលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វី​លគីនីន និងខែម ប៊ុនថៃ ខណៈដែលមុននេះមានដំណឹងថាលោកចែម ចាន់តារា ហៅ​នាយ​ពែកម៉ី ក៍ត្រៀមឡើងធ្វើជា​ឧកញ៉ា​ឆាប់​ៗនេះផងដែរ។

 ព្រាប សុវត្ថិ នៅតែរះនៅGalaxy ទោះជាមតិភាគច្រើនលើកឡើងថាបទចម្រៀង​របស់​លោកអទៅ​ផលិតកម្មថ្មី​មិនសូវមានគុណភាពដូចច្រៀងនៅហង្សមាសក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះព្រាប សុវត្ថិ មានដៃគូតែ​ម្នាក់​គត់នៅផលិតកម្មថ្មីនេះគឺនាងតន់ ច័ន្ទសីម៉ា ក្រោយ​មាស សុខសោភា និងពេជ្រ សោភា ដែលមានដំ​ណឹងថា​Galaxy ចង់ទិញឲ្យទៅចាប់ដៃជា​មួយ​លោកព្រាប សុវត្ថិ នោះពេលនេះពួកគេបានមើលរំលងផលិតកម្មនេះ​ទៅ​វិញទើបធ្វើឲ្យ​ព្រាប សុវត្ថិ ពិបាករកអ្វីថ្មីប្លែកមកបង្ហាញ។ទោះជា​យ៉ាងណាអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់​អះអាងថាគិតមកដល់ពេលនេះព្រាប សុវត្ថិ នៅមិនទាន់ធ្លាក់ចុះទេ ក្រោយប្ដូរ​ផលិតកម្ម​ជាង១ឆ្នាំនេះ៕

RELATED ARTICLES