Wednesday, October 23, 2024
Homeតារាខ្មែរអៀង ចេនឡា ៖ស្លាប់អាយុ៣៨ឆ្នាំ តារាជាច្រើនចូលរួម​សោកស្ដាយ

អៀង ចេនឡា ៖ស្លាប់អាយុ៣៨ឆ្នាំ តារាជាច្រើនចូលរួម​សោកស្ដាយ

ភ្នំពេញ៖មរណភាពរបស់តារាចម្រៀង,សម្ដែង,កំប្លែង និងពិធីករលោកអៀង ចេនឡា បានធ្វើឲ្យ​តារាជាច្រើន​បង្ហា​ញអារម្មណ៍សោកស្ដាយនូវទេពកោសល្យសិល្បៈរបស់លោកទើបនៅលើបណ្ដាញសង្គមមានការបង្ហោះពីសារជាច្រើនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។ចំណែកលោកសុខ រ៉ាស៊ី ដែលជាពិធីករ និងត្រូវជាប្អូន​ប្រុស​របស់លោកចេនឡា បាន​បង្ហូរ​ទឹក​ភ្នែក​រលីងរលោងថាលោកមានតែបងប្អូនតែ២នាក់ទេ តែចាប់ពី​ពេលនេះ​តទៅ​លោក​រស់នៅម្នាក់​ឯង​ហើយ។

  នៅថ្ងៃបុណ្យសពលោកអៀង ចេនឡា នេះដែរគេឃើញមានតារាដែល​ចូលរួមរំលែក​ទុក្ខផ្ទាល់មានដូចជាសុគន្ធ និសា,ណាក់ ស្រីណា,ឈិន មុនីនាថ,ករុណា ពេជ្រ ,នាយព្រែក និង​អ្នកដឹកនាំកម្មវិធីសិល្បៈរបស់បុស្ដិ៍បាយ័ន​លោក​គង់ វិសាល ជាដើម ខណៈដែលពិធីបុណ្យ​ខួបគម្រប់៧ថ្ងៃនឹងរៀប​ចំធ្វើនៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២ភូមិព្រៃ​ព្រីង​ខាងជើង សង្កាត់ចោម​ចៅ៣ ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ។

  គូរបញ្ជាក់ថាលោកអៀង ចេនឡា បានដឹកចូលពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ​កាល់​ម៉ែត្រកាលពីថ្ងៃទី​១៥ខែ​កុម្ភៈឆ្នាំ២០២២ ដោយជំងឺរលាកស្រោមខួបក្បាលហើយលោក​មានអា​ការៈរវើរវាយនិយាយលែងដឹងអី និងបាត់​ការ​ចងចាំ។ទោះជាក្រុមគ្រូពេទ្យព្យាយាម​ជួយ​សង្រ្គោះ​​​​​​យ៉ាងណាក៍មិនអាចឲ្យលោកចេនឡា បានជាវិញដែរ​ហើ​យទីបំផុត​លោកបាន​ទទួល​មរណភាព​នៅអាយុ៣៨ឆ្នាំកាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង៨និង៣៨នាទី​យប់។​ក្រោយលោកចេនឡា ស្លាប់ទាំងស្រស់បែបនេះតារារួមអាជីពបានថ្លែងសារក្រៀមក្រំ និងចូល​បុណ្យជាបន្ដ​បន្ទាប់ ខណៈដែលសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៍ធ្លាប់ផ្ដល់ថវិការ​ចំនួន​១ម៉ឺនដុល្លារដើម្បីឲ្យលោកចេនឡា ព្យាបាលជំងឺនៅពេលដែលលោកមានជីវិត ហើយក្រោយ​លោកចេនឡា លាចាកលោកនេះសម្ដេចតេជោក៍បាន​ចូលបុណ្យចំនួន៥ពាន់ដុល្លារ​ដល់ក្រុម​គ្រួសារសពបន្ថែមទៀតផងដែរ៕

RELATED ARTICLES