កាលពីថ្ងៃពុធរបបយោធាមីយ៉ាន់ម៉ា បានលើកលែងទោស និងដោះលែងតារាល្បីៗចំនួនប្រាំមួយរូប រួមទាំងគូស្នេហ៍សម្ដែង Eaindra Kyaw Zin និង Pyay Ti Oo តារាសម្ដែង Lu Min និងតារាបង្ហាញម៉ូដ Paing Takhon ដែលត្រូវបានចាប់ខ្លួនពីបទប្រឆាំងការគ្រប់គ្រងយោធា។

របបយោធាបានប្រកាសថាអ្នកទាំងបួនដែលត្រូវបានឃុំខ្លួនជិតមួយឆ្នាំនឹងត្រូវបានលើកលែងទោសឱ្យចូលរួមក្នុងកិច្ចការកសាងរដ្ឋជាមួយសិល្បៈសម្តែងរបស់ពួកគេ ។
Eaindra Kyaw Zin, Pyay Ti Oo និង Paing Takhon អាយុ 24 ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំមុន ហើយ Lu Min ត្រូវបានចាប់ខ្លួនកាលពីចុងខែកុម្ភៈសម្រាប់ការចូលរួមក្នុងការតវ៉ាប្រឆាំងរបបនិងគាំទ្រចលនាមិនស្តាប់បង្គាប់ស៊ីវិលប្រឆាំងនឹងរបបនេះ។

កាលពីថ្ងៃពុធ របបយោធាក៏បានលើកលែងទោសអ្នកសរសេរប្លុកសម្រស់ Win Min Than ដែលត្រូវបានគេចាប់ដាក់ពន្ធនាគារពីបទញុះញង់។ នាងត្រូវបានឃុំខ្លួននៅក្នុងក្រុង Insein តាំងពីខែមេសាឆ្នាំមុន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំកាលពីខែធ្នូ។ទោះជាយ៉ាងណាក្តី តារាចម្រៀង Saw Phoe Khwar និង Po Po តារាសម្តែង Ye Tike និងផលិតករភាពយន្ត Min Htin Ko Ko Gyi នៅតែស្ថិតក្នុងមន្ទីរឃុំឃាំងនៅឡើយ។
គួររំឮកថាមនុស្សជាង 9,400 នាក់ រួមទាំងអ្នកនិពន្ធ សកម្មជន អ្នកនយោបាយ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសកម្មជននិស្សិតនៅតែត្រូវបានចាប់ខ្លួនដោយរបបយោធា៕