Wednesday, October 23, 2024
Homeសន្ដិសុខសង្គមវ៉ៃខ្នោះចិន៤នាក់  ប្រឌិតរឿងទាសករលក់ឈាម

វ៉ៃខ្នោះចិន៤នាក់  ប្រឌិតរឿងទាសករលក់ឈាម

ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅកម្ពុជា  នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញនូវសេចក្តីថ្លែង ការណ៍មួយ ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច ជុំវិញសំណុំរឿង “ទាសករលក់ឈាម” នៅខេត្ត ព្រះសីហនុ ដែលជាការប្រឌិតព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ។យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ស្ថានទូត មាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណី “ទាសករលក់ឈាម” ដែលបានផ្សាយតៗគ្នាតាមប្រព័ន្ធ អ៊ីនធឺរណិត។ បន្ទាប់ពីបានជំរុញឱ្យប៉ូលិសកម្ពុជា បើកសំណុំរឿងនេះ ដោយប៉ូលិសកម្ពុជា បានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃ ទី១៥ ខែកុម្ភៈ មក ស្ថានទូតចិន បន្តតាមដានដំណើរការស្រាវជ្រាវនៃសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់។ ហើយកាលពីថ្ងៃទី២៨ ខែកុម្ភៈនេះ ប៉ូលិសកម្ពុជា បានជូនដំណឹងទៅស្ថានទូតចិន អំពីលទ្ធផលស៊ើបអង្កេតបឋម និងបានចេញសេចក្តីប្រកាសថា សំណុំរឿងទាសករលក់ឈាម គឺជារឿងប្រឌិតសុទ្ធសាធ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា យោងតាមរបាយការណ៍ផ្ទៃក្នុង និងសេចក្តីប្រកាសរបស់នគរបាលកម្ពុជាបាន ឱ្យដឹងថា លោក Li Yayuanlun ជនជាតិចិន បានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ហើយក្រោយមក បានមានជំងឺថ្លើមធ្ងន់ធ្ងរ ហើយបានទាក់ទងសមាគមមួយ ដើម្បីសុំជំនួយ។ ដោយគោលបំណងផ្សេងៗគ្នា មានមនុស្ស៣នាក់ បានជួយលោក Li Yayuanlun ប្រឌិតរឿងនេះឡើង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា “គាត់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ រំលោភបំពាន និងធ្វើបាបដូចទាសករលក់ឈាម” ទង្វើបំភ័ន្តមតិសា ធារណៈនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកជំហានបន្ទាប់ពួកគេនឹង ត្រូវបញ្ជូនទៅស្ថាប័នតុលាការកម្ពុជា ដើម្បីកាត់ទោស។អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា «ស្ថានទូត របស់យើង សូមអំពាវនាវដល់ពលរដ្ឋចិននៅកម្ពុជាគោរ ពតាមច្បាប់របស់ប្រទេសចិន និងកម្ពុជា ការពារសិ ទ្ធិរបស់ពួកគេដោយសមហេតុផល និងមិនត្រូវប្រឌិត ពាក្យចចាមអារ៉ាម និងបោកបញ្ឆោតសាធារណជនឡើយ យើងសូមអំពាវនាវដល់សាធារណជនទូទៅ មេត្តាបើកភ្នែកឱ្យធំៗ ចេះបែងចែកខុសត្រូវ មិនត្រូវឱ្យជនខិលខូច បោកប្រើឱ្យសោះ។ នៅជំហានបន្ទាប់ ស្ថានទូតចិន នឹងបន្តតាមដានសវនាការលើករណីនេះ និងនៅតែបន្ត ការពារសិទ្ធិនិងផល ប្រយោជន៍ស្រប ច្បាប់របស់ភាគីពាក់ព័ន្ធ ក្រោមក្របខ័ណ្ឌច្បាប់របស់ប្រទេសចិននិង កម្ពុជា»។

អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា ស្ថានទូតចិន នឹងបន្តគាំទ្រ និងសហការជាមួយភ្នាក់ ងារអនុវត្តច្បាប់ ក្នុងប្រទេសកម្ពុជា និងបន្តពង្រឹងការបង្ក្រាបបទល្មើសបោកប្រាស់ និងបទល្មើសល្បែងស៊ីសង តាមប្រព័ន្ធអ៊ីន ធឺរណិត និងបទល្មើសពាក់ព័ន្ធឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយ ពលរដ្ឋចិន និងធានាបានយ៉ាងមានប្រសិទ្ធភាព នូវសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិន នៅកម្ពុជា។

គួរបញ្ជាក់ថា ជនជាតិចិន ឈ្មោះ Li Yayuanlun បានរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំង មនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម នៅខេត្តព្រះសីហនុនេះ គឺដើម្បីជាលេសគេច ផុតពីការ ទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា៕

RELATED ARTICLES