Wednesday, October 23, 2024
Homeតារាខ្មែរប៉ាច គីមមយ ៖ប្រុសចាស់ៗលែងតាមឆាឆៅ

ប៉ាច គីមមយ ៖ប្រុសចាស់ៗលែងតាមឆាឆៅ

ភ្នំពេញ៖ប៉ាច គីមមួយ ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងតាតា​ស​ម្បូរ​​លុយដុល្លារ​ទាំងឡាយព្រោះថាសាច់នាងសខ្ចី​ដូចបណ្ដូលចេកតែម្ដងទើបប្រុសៗ​ណាក៍​ចង់ស្ទាបអង្អែល។ប៉ុន្ដែតាំង​ពី​នាង​គីមមួយ ដឹកដៃប្រុសក្មេងសយ រតនៈ ឡើងសារភាព​ស្នេហ៍​តាមទូរទស្សន៍នៅថ្ងៃទិវារនៃក្ដីស្រលាញ់(១៤កុម្ភៈ)​មកប្រុសដែលធ្លាប់លង់ស្នេហ៍អ្នកមេម៉ាយគីមមួយ ខ្ទាតចេញអស់ដោយសារតែគ្មានអ្វីដែលធ្វើឲ្យនាងគីមមួយ កែប្រែចិត្តឈប់ស្នេហ៍រតនៈ ហើ​យ​ស្រវាទ្រព្យនោះឡើយ។គីមមួយ គ្មានក្ដីរំភើបចំពោះអ្នកចង់ឲ្យកាដូ​នាងដូច​ជាលុ​យ​,ឡាន វីឡារ នោះទេដោយនាងធ្លាប់និយាយយ៉ាងខ្លីថា”រឿងគេចិញ្ចឹម មិនមែន​ស្រួល​ឡើយ”​។ការគិត​បែប​នេះរបស់នាងគីមមួយ ដោយសារតែនាងយល់ថាបើគេឲ្យរបស់អ្វីមួយក៍​គេចង់​បានរបស់​អ្វីម្យាងមកប្ដូរដែរ ហេតុនេះហើយនាងមិនប្រថុយនោះទេព្រោះខ្លាចជាប់អន្ទាក់ បើទទួល​បាន​កាដូចអ្វី១ ហើយដាច់ខាតត្រូវ​តែ​ឲ្យ​កាដូណា១ទៅគេវិញហើយ…។

 ក្រោយនាងប៉ាច គីមមួយ បើកបេះដូងទទួលយកប្រុសក្មេងសយ រតនៈ ឲ្យព្យាបាល​របួសបេះដូងនាងមក ពេល​នេះឧកញ៉ាតាតា ដែលចង់បានកាយ៉ានាងមកថ្នមបំពេរនោះ​លែង​ហ៊ានតាមតាមរំខានឬញ៉ែ​នាងទៀត​ហើយ​ព្រោះ​​​ដឹងខ្លួនថាស្រីស្អាតរូបនេះខ្ពើមលុយដុល្លារ។ចំណែកនាងគីមមួយ វិញគិតតែបណ្ដើរអនាគត​ស្វាមីទៅសា​សង​ស្នេហ៍​នៅតាមឆ្នេរជារៀងរាល់​សប្ដាហ៍​ដើម្បីរឹតចំណងស្នេហាឲ្យរឹងមាំថែមទៀត ខណៈដែក្រោយ​ពួកគេបំ​ពាក់​ជញ្ជៀន​ឲ្យគ្នា​ទៅវិញទៅមកហើយគេជឿរថាមិនយូទេ​ស្រីស្រស់ប្រុសសង្ហារនឹងដឹកដៃគ្នា​ក្រាបផ្ទឹមឆាប់​ៗ​ជាមិនខាន។

 គូររំលឹកថាប៉ាច គីមមួយ ធ្លាប់រៀបការជាមួយតារាចម្រៀងម្នាក់ដែល​និយមច្រៀងបទ​​ជាភាសារបរទេស តែ​បាន​ចែកផ្លូវគ្នាកណ្ដាលទីវិញធ្វើឲ្យគីមមួយ ក្លាយទៅជាតារា​មេម៉ាយ​នៅហង្សមាសដូចពេជ្រ សោភា និងសុខ ស្រី​នាង ដែរ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១រូបនេះមានព័តមានថានាងនិងសង្សារថ្មី​បានទិញ​ផ្ទះ១ល្វែងនៅ​ក្បែរ​ស្ពានដែក ខណ្ឌមានជ័យ ដោយ​បង់រំលស់រួមគ្នាមុនរៀបការ ហើយគីមមួយ សុខចិត្ត​ជិះ​រថ​យន្ដម៉ាកPrius យ៉ាងសាមញ្ញ តែនាងបែជាថាចង់ជិះរថយន្ត​ទំនើបៗដូចជា​Lexus Lx570 និងRange Rover ដូច​គេដែរ ទើបមិត្តភក្ដិស្រីស្រស់ស៊កសំដីថា”​បើស្រ​លាញ់​តែប្រុសក្មេងអីចឹង បានអាឡាន​ទំនើបហ្នុងម៉ោពីណា?”៕

RELATED ARTICLES