Wednesday, October 23, 2024
Homeតារាខ្មែរសុខ​ ពិសី ៖ស្ងាត់រឿងកែសម្ផស្ស 

សុខ​ ពិសី ៖ស្ងាត់រឿងកែសម្ផស្ស 

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ធ្លាប់ញាំញីទៅដោយរឿងគេថានាងស្អាតដោយសារតែ​កែរូប​សម្រ​ស់បន្ថែមពី​លើ​ធម្មជាតិនោះជាច្រើនឆ្នាំមកហើយដោយអ្នកខ្លះសង្ស័យថានាងបានធ្វើច្រមុះ,បបូរមាត់ ,ដើមទ្រូង និងចាក់​ចង្ការ​ជាដើមទើបពេលនេះក្លាយទៅជារាជនីយ​ប្រចាំសាន់ដេ។តែ​ជា​​ច្រើន​ឆ្នាំមកនេះពិសី មិនដែលចេញមុខមកតវ៉ា ឬបកស្រាយបញ្ហារ​ទាក់ទងសម្រស់​របស់​នាង​ឡើយ​គឺមិនទទួលស្គាល់ ហើយក៍មិនបដិសេធ ខណៈដែលមុន​នេះ​តារាចម្រៀងតន់ ច័ន្ទ​សីម៉ា ដែលត្រូវគេថានាងបានកែសម្រស់ជាច្រើនផ្នែក​នៃដងខ្លួននោះបាន​សារភាពត្រង់ៗ​ថា​នាងពិតជា​បានកែច្រមុះឲ្យខ្ពស់ស្រួច និងចាក់ចង្ការមែន។យ៉ាងណាគេកត់សម្គាល់​ថា​សម្រាប់​សុខ ពិសី វិញអំ​ឡុ​ង​ពេលដែលនាងចូលសិល្បៈលើកដំបូងនៅKH កាលពីជាង១០ឆ្នាំមុននោះ​នាង​ក៍ជាស្រីស្អាតម្នាក់ដែលមានរូប​សម្រ​ស់សោភា ម្នាក់ដែរ ទោះជាពេលនោះគ្មានដំណឹងថា​នាងបានកែកុនសម្ផស្ស ក្ដី ។ដោយឡែកសម្រាប់​រយៈ​ពេល២ឆ្នាំ​ចុងក្រោយនេះស្រពេលដែល​រូបសម្រស់​របស់ពិសី កាន់តែមានភាពប្រែប្រួលស្ទើរគ្រប់​យ៉ាង​ដូចជា​គីឡូ​ស្រក​ជាងមុន,រាង​រឹតតែស្វែល និងសាច់កាន់សខ្ចីល្វក់នោះគេបែជាមិន​ដែលឭដំ​ណឹងថាពិសី​បានកែកុនផ្នែក​ផ្សេ​ង​​ៗ​​ទៀតដូចមុនទេ ហើយមនុស្សទាំងឡាយបានមើលឃើញថា​តារាសាន់ដេរូបនេះ​ស្ទើ​តែពិបាករកតារាណា​មក​ប្រជែងសម្រស់ជាមួយនាងបានព្រោះថាទាក់ទាញខ្លាំងណាស់។អ្នកខ្លះយល់ថាពិសី ចង់ឲ្យរូបសម្រស់​នាងស៊ី​ដា​ច់​គេតែម្ដងក្នុងសិល្បៈ ខ​ណៈ​ដែលមួយចំនួន​ទៀត​ថាពិសី ប្រឹងថែសម្រស់ឲ្យកាន់តែប្លែកទៅៗគឺដើម្បីផ្គាប់ចិត្តគូ​ស្នេហ៍​។

  សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារូបរាងនាងមានការខុស​ប្លែកពីមុនដោយ​សារតែនាងហាត់ប្រាណ​ជាប្រចាំតែម្ដងនោះគឺប្រភេទកីឡាយូហ្គាដែលចង់បានរាងយ៉ាងណាអនុវត្តិន៍តាមយូធូប។នាងថាពុំបានប្រើ​ប្រា​ស់​ផលិតផលសម្រកណាមួយឲ្យប៉ៈពាល់ដល់រាងកាយនោះទេ។

  សូមបញ្ជាក់ថាសុខ ពិសី បានប៉ៈស្នេហ៍ថៅកែសាន់ដេលោកឡាយ សុខចំរើន ជាច្រើន​ឆ្នាំ​មកហើយ តែអ្នកទាំង​ពីរ​អត់ដែលទទួលស្គាល់ទោះជាទាំងមជ្ឈដ្ឋាន​អ្នកសិល្បៈនិងមហា​ជនមើលឃើញ​ថាពួកគេពិត​ជាសាកសមគ្នា​ខ្លាំងក្ដី។ដោយឡែកតារារួមអាជីពបានសរសើរពិសី ថានាងសុខចិត្តផាត់ចោលស្នេហ៍មន្រ្ដីធំៗជាបន្ដបន្ទាប់ ព្រោះ​ចង់បានស្នេហ៍ពិត ហេតុ​នេះ​ហើយមិនយូរទេពិសី និងលោកចំរើន នឹងដឹកដៃគ្នាចូលរោងការហើយពេលនោះ​ពិ​សី និង​គូ​ស្នេហ៍នឹង​ទទួល​បាន​សុភមង្គលពិតដូចឱក សុគន្ធកញ្ញា និងប្ដីជាមិនខាន៕

RELATED ARTICLES