Thursday, November 28, 2024
Homeព័ត៌មានជាតិទោះបីជំងឺកូវីដ-១៩ក្តី ក៏អាជីវករលក់បបរមាន់ម្នាក់ អាចរកប្រាក់ចំណូលប្រចាំថ្ងៃ បង់ឲ្យធនាគាររាល់ខែមិនដែលមានការយឺតយ៉ាវ

ទោះបីជំងឺកូវីដ-១៩ក្តី ក៏អាជីវករលក់បបរមាន់ម្នាក់ អាចរកប្រាក់ចំណូលប្រចាំថ្ងៃ បង់ឲ្យធនាគាររាល់ខែមិនដែលមានការយឺតយ៉ាវ

(ឧត្តរមានជ័យ) បើតាមការលើកឡើងរបស់ស្ត្រីម្នាក់នឹងបានផ្តល់បទសម្ភាស៏ជាមួយអ្នកយកពត៌មានឲ្យដឹង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ម្សិលមិញនេះដែលគាត់ជាអ្នកលក់បបរមាន់គុយទាវឆា បាញ់ស៊ុងមួយកន្លែងស្ថិតនៅត្រង់ចំណុចភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកស្រីដែលជាអ្នកលក់បបរមាន់បានបញ្ជាក់បន្ថែមថា គាត់មានឈ្មោះ អ៊ុក ចាន់ ថាភេទស្រីអាយុ៣៩ឆ្នាំប្តីឈ្មោះឈឿនប៊ុនឈីភេទប្រុសអាយុ៥២ឆ្នាំមានកូននៅក្នុងបន្ទុកចំនួន៣នាក់។ហើយសព្វថ្ងៃនេះដែរគាត់បានកម្ចីប្រាក់ពីធនាគារអេសុីលីដាជាទឹកប្រាក់ចំនួនប្រាំបីពាន់ដុល្លារអាមេរិ(8០០០$)មុនកូវីត១៩ចូលមកវាយលុកនៅក្នុងប្រទេសកម្ពុជាដោយយករយះពេលចំនួន៤ឆ្នាំ៤៨ខែក្នុងអត្រាការប្រាក់១,០ភាគរយនៃការប្រាក់ដែលត្រូវសងត្រឡប់ទៅវិញចំពោះការបង់ប្រចាំក្នុង១ខែបង់ប្រាក់នៅធនាគារកៅសិបមុឺនរៀល(៩០មុឺន)ក្នុង១ខែស្មើទៅនឹងជាងពីរយដុល្លារអាមេរិច(200$ជាង)តាមតារាងបង់ប្រចាំខែបូកទៅនឹងការប្រាក់១,០ភាគរយហើយការបង់ទៅធនាគារមានការថយចុះរហូតដល់រួចផុតនៃប្រាក់បំណុលទាំងការនឹងដើមផងដែរ។

លោកស្រីដដែលបានបន្តទៀតថា មុនពេលដែលគាត់បានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារនេះទីមួយគឺមានការខ្វះ​ខាតប្រាក់ដើម្បីយកមករៀបចំផ្ទះសំបែងធ្វើបន្ទប់ទឹកនិងចាក់ដីបំពេញបន្ថែមឲ្យមានកំពស់ស្មើថ្នល់កុំទឹកហូរចូលទៅក្នុងផ្ទះពេលមានភ្លៀងនារដូវវស្សាម្តងៗ។

គួររំលឹកថាចំពោះអាជីវករស់នៅត្រង់ចំណុចខាងលើនេះដែរ ការសងប្រាក់ត្រឡប់ទៅធនាគារជាប្រចាំខែ​វិញនោះគឺគាត់សម្អាងទៅលើមុខរបរការលក់ដូររាល់ថ្ងៃមានដូចជា បបរមាន់ គុយទាវឆា បាញ់ស៊ុង ហើយតម្លៃវិញក្នុង១ចានចាប់ពីបីពាន់រៀល(៣០០០រៀល)ទៅប្រាំពាន់រៀល(៥០០០រៀល)លក់ពីព្រឹកព្រលឹមរហូតដល់ម៉ោង៨ទៅ៩គឺអស់ហើយអ្នកខ្លះហូបនៅកន្លែងលក់និងខ្លះទៀតវិចខ្ចប់ទៅផ្ទះក៏មានដែរ។មួយវិញទៀតការចំណាយដើមទន់សម្រាប់ការលក់ដូររបស់គាត់ពេលទៅផ្សារម្តងៗគឺត្រូវចំណាយដប់ប្រាំមុឺនរៀល(១៥មុឺន៌បូករួមទាំងគ្រឿងហើយលក់បានប្រាក់មកវិញបានចាប់ពីម្ភៃមុឺនទៅម្ភៃប្រាំមុឺនរៀលក្នុងមួយព្រឹក។ដោយឡែកការសងប្រាក់ទៅធនាគារដែលអាជីវករខាងលើបានខ្ចីចំនួនទឹកប្រាក់(8000$)ប្រាំបីពាន់ដុល្លារអាមេរិចនោះគឺគាត់បានបង់រំលោះបាន១៦ខែហើយជិតបានពាក់កណ្តាលនេះសបញ្ជាក់ឲ្យឃើញថាក្នុងការកម្ចីប្រាក់ពីធនាគារមករកសុីចំគោលដៅបែបនេះគឺមិនអាចមានហានិភ័យកើតឡើងចំពោះគ្រួសារគាត់បានឡើយ។

RELATED ARTICLES