ភ្នំពេញ៖តារាភេទទី៣វ៉ាន់ សំណាង ហៅផេន ខេក អាយុ២៨ឆ្នាំ ដែលមានទម្ងន់ដល់ទៅ១២៥គីគឡូនោះបានសម្រេចចិត្តដឹកដៃគូស្នេហ៍លោកឈិន វិឆ្ឆ័យ រៀបការនៅថ្ងៃទី៩មីនាឆ្នាំ២០២២ ដែលពិធីនោះរៀបចំនៅវិមានពិភពថ្មី សែនសុខ ក្បែរផ្សារអ៊ីអន២។ការប្រកាសថ្ងៃចូលរោងការរបស់ផេន ខេក នៅពេលនេះក្រោយពីអ្នកទាំង២បានលុបចោលមង្គលការកាលពីចុងឆ្នាំ២០១៩ ផ្គួបពិធីឡើងផ្ទះព្រោះតែកូវីដ។ដោយឡែកមុនដឹកដៃគ្នាចូលរោងការនេះផែន ខេក បានពិសោធន៍ស្នេហ៍ជាមួយលោកវិឆ្ឆ័យ រយៈពេលជិត៤ឆ្នាំ ដែលនោះជាវេលាដែលពួកគេបង្កើតមុខរបរតាមOnline ផងដែររហូតសន្សំលុយទិញបានផ្ទះផ្ទាល់ខ្លួន។
ចាំមើលថានៅថ្ងៃរៀបការនោះលោកវិឆ្ឆ័យ រាំស្លូវអោបផេន ខេក ជុំដែរទេ ខណៈដែលមានការបារម្ភថាបើពិធីករតម្រូវឲ្យលោកវិឆ្ឆ័យ បីផេក ខេក ឡើងឆាក និងទៅបន្ទប់ផ្សំដំណេក នោះមិនដឹងថាស្វាមីតារាភេទទី៣រូបនេះរ៉ាប់រងរួចដែរឬអត់នោះទេព្រោះ១២៥គីឡូ ទាល់តែលោកវិឆ្ឆ័យ២ដងបានស្មើ៕