Wednesday, October 23, 2024
Homeតារាខ្មែរលោកអែន ឌី ៖រកបានដៃគូថ្មីច្រៀងCover បទមរតក​ដើម​សម្រាប់ចូលឆ្នាំខ្មែរ

លោកអែន ឌី ៖រកបានដៃគូថ្មីច្រៀងCover បទមរតក​ដើម​សម្រាប់ចូលឆ្នាំខ្មែរ

ភ្នំពេញ៖នៅពេលដែលពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរកាន់តែខិតកៀកមកដល់នោះតារាចម្រៀងគ្រប់លិតកម្មបានចេញបទចម្រៀងសម្រាប់អបអរពិធីបុណ្យជាតិនេះរៀងៗខ្លួនដែលការផលិតភាគច្រើនជាចង្វាក់រាំវង់,ក្បាច់,សា​រ៉ា​វ៉ាន់ និងឡាំលាវ ជាដើម។ដោយឡែកសម្រាប់តារាចម្រៀងលោកអែន ឌី វិញថាលោកក៍បានត្រៀមខ្លួនរួច​ជា​ស្រេ​​ចផងដែរនោះគឺការច្រៀងCover បទមរតកដើមសម្រាប់ចេញក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែល​នៅបាំងតែជាង​១ខែទៀតនេះ។

លោកក៍បានឲ្យដឹងដែរថាចំពោះដៃគូដែលត្រូវច្រៀងឆ្លងឆ្លើយនិងសម្ដែងរួមគ្នាជា​មួយលោកនោះគឺអ្នកនាងLove Riya ដែលកន្លងមកលោកក៍ធ្លាប់បានច្រៀងសម្ដែងរួមគ្នានៅលើឆាកតន្រ្ដីជាមួយនាងដែរ។លោកអែន ឌី ថាLove Riya មានសម្ថភាពអាចច្រៀងបទពីដើមៗបានល្អទើបលោកជ្រើសរើសនាងធ្វើជាដៃគូ ពិសេសទាំងរូបលោកនិង​នាងសុទ្ធ​តែអ្នកស្រលាញ់បទចម្រៀងមរតក​ដើមខ្លាំងណាស់។

តារាដែលធ្លាប់ប៉ៈដៃគូជាស្រីស្អាតជាច្រើនដួងមកហើយលោកអែន ឌី មិនប្រាប់ថាបទចម្រៀងដែល​លោកត្រៀម​ចេញជាមួយដៃគូថ្មីនេះមានចំនួនប៉ុន្មានបទនោះទេ ប៉ុន្ដែលោកថានឹងចេញឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរ បើ​ទោះជាពេលនេះកូវីដ នៅតែផ្ទុះក្ដី តែការធ្វើការងាររបស់លោកនៅតែដំណើរការទៅ​មុខព្រោះគោរពតាមវិធាន​របស់​ក្រសួងសុខាភិបាលជានិច្ច៕

RELATED ARTICLES