Wednesday, October 23, 2024
Homeតារាខ្មែរមាស សុខសោភា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងព​ពោះមុននិសា 

មាស សុខសោភា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងព​ពោះមុននិសា 

ភ្នំពេញ៖មាស សុខសោភា និងសុគន្ធ និសា ជាមិត្តសម្លាញ់គ្នាដោយពួកគេធ្លាប់ច្រៀងរួម​ផលិត​កម្ម​នៅរស្មី​ស្ទឹង​សង្កែរ និងថោន តែពេលនេះបានឈនៅផលិតកម្មផ្សេងគ្នា​គឺសុខ​សោភា ទៅ​រាម ខណៈនិសា នៅហង្ស​មាស​វិញ។ទាំងសោភា និងនិសា ពេលនេះពួកគេមិន​ទាន់​មានកូន​ដូចគ្នា ខណៈដែលតារារាម បានប្រារពខួបអាពាហ៍ ពិពាហ៍របស់ខ្លួនគម្រប់១២ឆ្នាំ កាលពីថ្ងៃ​ទី២៨ខែធ្នូឆ្នាំ២០២១ ស្របពេលដែលនិសា រៀបការប្ដីជាង៤ឆ្នាំតែនៅគ្មាន​កូន។​ដោយ​​សារ​តែ​​សោភា មានអាយុច្រើនជាងនិសា ទើបនាងធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថា​ពិត​ជា​មានការ​បារម្ភរឿងពិបាកយកកូននៅវ័យនេះមែន ហេតុនេះហើយបានជាមុននេះសោភា ចង់​បាន​កូន​ពេករហូតអះអាង​ថា​យុវជនម្នាក់ដែលមានឈ្មោះថាBovee Hundley ដែលមាន​អាយុ​​១៤ឆ្នាំ ជាកូនរបស់នាងទៀតផងបើទោះ​ជាអ្នក​ស្និ​ត​បុរសខាងលើថានោះមិនមែនជាកូន​របស់​សោភា តែជាក្មួយរបស់នាងក្ដី។ដោយឡែកសុគន្ធ និសា វិញនាង​ធ្លា​ប់​​ប្រាប់ថាមូលហេតុ​ដែល​នាង​មិន​ទាន់​ពពោះព្រោះតែចង់បានកូនទៅតាមគម្រោង ពោលគឺចង់ផ្ដល់កំណើត​ឲ្យ​កូន​ដំបូង​លើទឹក​ដីអាមេរិក ដែលកើតភ្លាមបានសញ្ជាតិភ្លែត។ប៉ុន្ដែដោយសារតែនិសា មិនទាន់បានសិទ្ធិ​ចេញ​ទៅ​រស់នៅ​អាមេរិកស្របច្បាប់(Visa)នោះហើយចាំយូពេកកាលពីឆ្នាំ២០២១ និសា ធ្លាប់​អះ​អាងថា​នាងចង់យកកូន​នៅ​ក្នុងស្រុកវិញតែផែនការណ៍​នេះត្រូវបានអាកខានសារជាថ្មី​ព្រោះ​តែ​និសា បានកើតកូវីដកាលពីដើមខែមីនា ឆ្នាំ២០​២១  ទើបត្រូវលុបចោលរឿងយក​កូន​នេះទៅ​វិញ​ហើយបើ​ទោះជាពេលនេះនាងមានសុខភាព​ល្អដូចដើមឡើងវិញ​ក្ដី តែនិសា មិន​ទាន់រៀប​គម្រោង​យកកូនសារជាថ្មីវិញនោះទេ។

  គូរបញ្ជាក់ថាមាស សុខសោភា និងសុគន្ធ និសា បានជ្រើសគូស្នេហ៍ជាអាណិកជន​ខ្មែរ​នៅក្រៅស្រុក​ដូចគ្នា​ពោ​ល​គឺសុខសោភា ភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ដែលជាខ្មែរមក​ពី​ការណាដា ខណៈដែលនិសា សាង​ស្នេហ៍​ជាមួយលោកចៅ សម្បត្តិ ជាបុរសមកពីរដ្ឋBoston សហរដ្ឋអាមេរិក។សុខសោភា បានរៀបការបែប​សែន​ព្រេន​ជាមួយលោករ៉ាដា កាលពីថ្ងៃទី២៨​ខែ​ធ្នូ​ឆ្នាំ​២០០៩ ខណៈដែលនិសា រៀបការជាមួយលោកសម្បត្តិ ថ្ងៃទី១ខែ​ធ្នូ​ឆ្នាំ​២០១៧ ។តាម​រយៈ​សោភា រៀបការមុននិសា ៨ឆ្នាំនេះគេជឿរថាតារារាម នឹងយកកូនមុននិសា ជាមិនខាន ហើយ​ភស្ដុ​តាងដែលថាសោភា នឹងពពោះឆាប់ៗនេះគឺសុខៗនាងបានទម្លាយរូបថត​អាពាហ៍​គម្រប់១២ឆ្នាំរបស់ខ្លួន​កាល​ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលនេះជាការបើកផ្លូវមួយឲ្យនាង​អាច​យកកូនបានដោយគេចផុតពីការរិះគន់ ព្រោះថា​បើសិនជាសោភា មិនឲ្យសុវណ្ណរាជ បញ្ចេញ​រូប​ថតមង្គលការរបស់ខ្លួននោះទេ ច្បាស់ជានាងមិន​ហ៊ានយកកូន​ឡើ​យព្រោះ​ខ្លាចរងការរិះ​គន់​ជុំទិស។

  មជ្ឈដ្ឋានមហាជនមើលឃើញថាក្រៅពីមាស សុខសោភា និងសុគន្ធ និសា តារាដែល​យក​ប្ដីអាណិកជននៅ​ក្រៅ​​​ស្រុកច្រើនតែ​ចេញទៅរស់នៅតាមប្ដីនិងបង្កើត​កូន​នៅស្រុកគេ​ស្ទើ​តែគ្រប់គ្នាទៅហើយ ហើយតារាទាំង​នោះ​ខ្លះបោះបង់អាជីពចាស់ចោល​ទៀតផង។ចំពោះសោ​ភា និងនិសា វិញពួកគេត្រូវប្ដីតាមមករស់​នៅដល់​ស្រុកខ្មែរ​ដូចគ្នាហើយ​ស្វាមីរបស់ពួកគេ​បាន​អនុញ្ញាត្តិឲ្យតារាទាំង២បន្ដអាជីពចាស់តាមចិត្តចង់។តែស្វាមីសោភា និងនិសា មានលក្ខណៈ​ខុសគ្នា​តង់ថាប្ដីតារារាម តែងតែជូនសោភា ទៅច្រៀងគ្រប់ឆាកតន្រ្ដីទាំងអស់ហើយលោក​រ៉ាដា ថែម​ទាំងស្ពាយសម្លៀកបំពាក់ឲ្យភរិយាលោកគ្រប់​ពេលច្រៀងសម្ដែងតែម្ដង។ចំណែក​និសា វិញប្ដីនាងមិនដែលទៅ​តាម​នាងដល់ឆាកតន្រ្ដីឡើយ តែនាងថាប្ដីប្រពន្ធនាងមានទំនុក​ចិត្ត​គ្នា​ខ្ពស់ណាស់។

ទស្សនិកជនរងចាំមើលថាមាស សុខសោភា នឹងពពោះនៅពេលណាដើម្បីឲ្យបានកូន​ង៉ាបី​ប្រលែងលេងឲ្យ​បាន​មុនសុគន្ធ និសា ៕

RELATED ARTICLES