Wednesday, October 23, 2024
Homeតារាខ្មែរសួ វិចិត្រ ៖“សុបិន ក្លាយជាការពិត” ខណៈទទួល​បាន​​កាដូរថយន្ដPrius ១គ្រឿង

សួ វិចិត្រ ៖“សុបិន ក្លាយជាការពិត” ខណៈទទួល​បាន​​កាដូរថយន្ដPrius ១គ្រឿង

ពោធិសាត់៖សួ វិចិត្រ អាយុ២៨ឆ្នាំបានលើកពានBeat The Best 2022 រដូវកាលទី១របស់ក្រុមហ៊ុន​ហង្សមាស​កាលពីរាត្រីថ្ងៃទី៦ខែមីនាឆ្នាំ២០២២ ដោយយកឈ្នះបេក្ខភាព៣រូបផ្សេងទៀត​នៅ​វគ្គផ្ដាត់ព្រ័ត្រគឺពេជ្រ ម៉េងលី ,អ៊ឹម ថៃ និងឈាន ជាលឿយ ។នៅវគ្គចុងក្រោយនេះវិចិត្រ បាន​លើកយកបទចម្រៀងទៅ​ប្រកួតដោយ​រូបគេ​បកស្រាយបទ”ដុកទ័រលុយ”,”ដើម្បីអ្វីទៅអូន” និងបទច្រៀងឆ្លងឆ្លើយជាមួយឆន សុវណ្ណារាជ”​អារម្មណ៍​ពេល​ខូចចិត្ត”ដោយទទួល​បានការ​កោត​​សរសើរពីសំណាក់អ្នកទស្សនាផ្ទាល់ និងតាមគេហដ្ឋានថាអ្នកចម្រៀង​ដែល​មក​ពីភូមិ​ថ្នល់​ជប៉ុន ឃុំរលាប ស្រុកសំពៅមាស ខេត្ត​ពោធិសាត់រូបនេះមានសម្ថភាពមិនធម្មតាឡើយ រហូតធ្វើឲ្យ​លោកទទួលបានជ័យលាភីក្លាយទៅជាម្ចាស់ពានBeat The Best  រដូវកាលដំបូង​នេះតែម្ដង​ដោយផ្ដួល​លោក​ឈាន ជា​លឿយ នៅវគ្គបញ្ចប់។អារម្មណ៍របស់យុវវជន​ដែល​រស់​នៅជីវភាព​ក្រខ្សត់ម្នាក់នេះពិតជារំភើប​គ្មានអ្វី​អាច​ប្រៀបផ្ទឹមបានឡើយ ព្រោះថាក្ដីសុបិន ប្រែ​ក្លាយទៅ​ជាការពិតហើយរូបគេទទួលបានរង្វាន់នូវ​ទឹកប្រាក់ចំនួន​១៥០០០ដុល្លារ និងក្លាយ​ទៅជាតារា​ហង្សមាសដែលមានកុងត្រា៥ឆ្នាំ។

 សួ វិចិត្រ ធ្លាប់ប្រាប់អ្នកកាសែតថាលោកមានបងប្អូន៣នាក់​(ស្រី២)ហើយលោកជា​កូន​ច្បង ខណៈគ្រូសារ​លោក​មានជីវភាពលំបាកណាស់ ហើយឪពុកម្ដាយទាស់គ្នាជាញឹក​ញាប់​រហូតដល់ពួកគាត់ចែកផ្លូវគ្នា។លោកថាក្រោយ​ចែក​ផ្លូវគ្នាម្ដាយលោកបានចេញទៅធ្វើការនៅថៃ និងបាត់សំណឹងសូន្យ ស្របពេលដែលឪពុក​លោកខ្វះខាតមិន​អាចចិញ្ចឹមកូនៗ​បាន​ទើប​លោក​និងប្អូនៗចេញទៅរស់នៅជាមួយលោកតា​ម្នាក់ទាំងដែលគាត់មិនជាប់​សាច់​ឈាម។​​លោកថា​អំឡុងពេលស្នាក់នៅជាមួយលោកតាលោក​ធ្លាប់ធ្វើជាសន្ដិសុខយាមផ្ទះសំ​ណាក់​គេ​បានប្រាក់​ខែ​៦០ដុល្លារ និងដើរលេងភ្លេងដើម្បីរកប្រាក់ចិញ្ចឹមខ្លួន និងប្អូនៗ ។លោកបន្ថែមថា​ក្រោយលោកតាដែល​លោក​បានរស់នៅជាមួយទទូលមរណភាពទៅរូបគេនិងប្អូនៗតែលតោលជាថ្មី ហើយក៍ស្វែងរក​ម្ដាយរហូតទទួល​បានដំ​ណឹងថាគាត់មកពីថៃវិញ និងទៅធ្វើ​កម្ម​ករ​សំណង់ និងលាងចានឲ្យគេនៅកំពង់សោមទើប​លោកយកប្អូន​ទាំង២​ឲ្យ​ទៅ​នៅ​ជាមួយ ហើយ​លោកបានវិលទៅពោធិសាត់វិញតស៊ូធ្វើការកំប៉ិកកំប៉ុក រហូតបានក្លាយទៅជាតារា​ចម្រៀ​ង​​ស្កាយបាមួយនៅពោធិសាត់ក្រោយពីលោកបានសាកសម្លេងហើយត្រូវថៅកែពេញចិត្ត។

  តាមរយៈប្រវត្តិដ៍កម្សត់រស់នៅព្រាត់ប្រាស់ក្រុមគ្រួសារនេះសួ វិចិត្រ រំពឹងថាថ្ងៃណា​មួយលោកនឹងមានវីវភាព​ល្អប្រសើរ​ជាងនេះដើម្បីស្រោចស្រង់គ្រួសារ ដោយសារតែមុននេះ​មានស្ថានីយ៍ទូរទស្សន៍​មួយចំនួនហៅ​ច្រៀង​ហើយលោកថាជារៀងរាល់យប់គេងនឹងម្ដាយ និងប្អូនៗនៅកំពង់សោមជានិច្ច។ឥឡូវវិចិត្រ ក្លាយទៅជា​ម្ចាស់​ពាន និងជាតារាហង្ស​មាស ហេតុនេះហើយកលោកនឹងអាចធ្វើឲ្យជីវភាពមាន​ការផ្លាស់ប្ដូរបានល្អប្រសើរ​ជាងនេះ​និងរស់​នៅជុំគ្នាវិញជាមិន​ខាន​ព្រោះសម្ថភាពរបស់លោកអាចច្រៀងបទលោកឆាយ វីរៈយុទ្ធ​ បានល្អ និងមិន​ចា​ញ់​​ប៊ុត សីហា ម្ចាស់ពានThe Voice Cambodia រដូវកាលទី១ឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀត​នោះវិចិ​ត្រ ត្រូវបានមន្រ្ដីម្នាក់នៅខេត្តពោធិសាត់ឲ្យកាដូរថយន្ដPrius ១គ្រឿងដែលមានតម្លៃជាង១ម៉ឺនជាការលើកទឹកចិត្ដ ព្រ​ម​ទាំងធ្វើពិធីដង្ហែរម្ចាស់ពានBeat The Best រូបនេះពេញទីរួមខេត្តពោធិសាត់ដើម្បីលើកមុខមាត់​និងកិត្តិយស​ខេត្ត​ថាមានតារាចម្រៀងម្នាក់ដែលប្រកួតឈ្នះយកពានបានដូចបំណង៕

RELATED ARTICLES