Thursday, November 28, 2024
Homeព័ត៌មានជាតិចុះពិនិត្យខារ៉ាអូខេ Light 168 សង្ស័យពាក់ព័ន្ធគ្រឿងញៀន

ចុះពិនិត្យខារ៉ាអូខេ Light 168 សង្ស័យពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចម្ការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ឈ្មោះ Light 168 ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្រោយមានពាក្យបណ្តឹងថា ទីតាំងខាងលើមានបង្កប់លួចជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ លោកប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យសេដ្ឋកិច្ចខណ្ឌ រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។

ជាលទ្ធផល ក្រុមការងារបានចុះដល់ទីតាំង ពិនិត្យឃើញថា នៅទីតាំងខាងលើ បានចាក់សោបិទទ្វារ បន្ទាប់មកលោកព្រះរាជអាជ្ញារង បានបញ្ជាឱ្យកម្លាំងកាត់សោទ្វារ ដើម្បីចូលពិនិត្យទីតាំងខាងក្នុង ដោយនៅតាមបន្ទប់នីមួយៗ មានសភាពពុំមានរបៀបរៀបរយ ហើយកៅអី និង សាឡុងទទួលភ្ញៀវ មានធូលីដីច្រើន ក្រុមការងារសន្និដ្ឋានថា ទីតាំងអាជីវកម្មខាងលើ បានបិទ ពុំមានដំណើរការជាច្រើនខែមកហើយ៕

RELATED ARTICLES