Thursday, November 28, 2024
Homeព័ត៌មានជាតិស្រីស្អាតជួបស្នេហ៍ខកបំណង សម្លាប់ខ្លួន៥ដង អត់ស្លាប់

ស្រីស្អាតជួបស្នេហ៍ខកបំណង សម្លាប់ខ្លួន៥ដង អត់ស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ហេតុតែមានវិបត្តិផ្លូវចិត្តិរឿងគ្រួសារផង រឿងស្នេហាផង ទើបធ្វើឱ្យខូចចិត្ត​យ៉ាងខ្លាំង រហូតដល់ ទ្រាំទ្រលែងបាន ក៏សម្រេចចិត្តគិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិតដល់ទៅ៥ដង ដោយធ្លាប់លេបថ្នាំចំនួន២ដង និងលោតទឹកចំនួន៣ដងមកហើយ តែមិនបានសម្រេច ព្រោះតែងមានអ្នកជួយទាន់រហូត។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើ ស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ស្រះចកចក ខណ្ឌដូនពេញ។

នារីរូបស្រស់ដែលប៉ុនប៉ងមកបញ្ចប់ជីវិតខ្លួនឯងនៅស្ពានជ្រោយចង្វាខាងលើនេះ មានឈ្មោះវី អាយុ១៨ឆ្នាំ ស្នាក់នៅម្តុំផ្សារកណ្តាល មានកូនតូចម្នាក់អាយុ១១ខែ។

តាមសម្តីរបស់នារីដែលប៉ុនប៉ងគិតខ្លីខាងលើ បានរៀបរាប់ឱ្យដឹងថា ពីមុននាងធ្លាប់ជាមនុស្សមិនល្អ មិនស្តាប់បង្គាប់ឪពុកម្តាយ គិតតែពី ការសប្បាយ រហូតចាញ់បោកសង្សារ និងមានកូនទៀតផង។ កន្លងមកនាងធ្លាប់បានកែប្រែកំហុសខ្លួនដែរ ប៉ុន្តែនៅក្នុងគ្រួសារនាងហាក់គ្មាន អ្នកណាយល់ពីអារម្មណ៍នាងសោះឡើយ។ ពួកគាត់មិនសូវខ្វាយខ្វល់ពីនាង និងតែងតែស្តីបន្ទោសដាក់នាងគ្រប់ពេល ចំណែករឿងស្នេហា ក៏ជួបតែរឿងខកចិត្តជាបន្តបន្ទាប់។

នារីរូបនេះ បន្តថា មួយរយៈពេលចុងក្រោយនេះ នាងក៏មិនយល់ពីខ្លួនឯងដែរ គ្រប់ពេលដែលនាងនៅម្នាក់ឯង គឺតែងតែមានគំនិតចង់បញ្ចប់ជីវិតរហូត តែត្រូវគ្រួសារជួយសង្គ្រោះបានរហូត។ កន្លងមកនាង ធ្លាប់បានលេបថ្នាំ ចំនួន២ដងមកហើយ តែត្រូវមិត្តភក្តិនិងគ្រួសារជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកស្ពានជ្រោយចង្វានេះ នាងឡើងមក ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនជាលើកទី៣ ហើយ តែគ្រប់ពេលដែលនាងមកដល់លើស្ពាន ប៉ុនប៉ងលោតទឹកបញ្ចប់ជីវិត គឺតែងតែមានអ្នកសង្គ្រោះទាន់រហូត។

តាមប្រភពពីមិត្តភក្តិរបស់នារីរងគ្រោះខាងលើ បានប្រាប់ឱ្យដឹងថា ចំពោះមូលហេតុពិតប្រាកដ ពួកគាត់ក៏មិនដឹងច្បាស់ដែរ តែធ្លាប់ឮនាងរអ៊ូរទាំថា គ្រួសារមិនយល់ចិត្តនាង ក៏ដូចជារឿងស្នេហាជួបតែរឿងខកបំណង តែចម្លែកត្រង់ថា ពួកគាត់បាននិយាយលួងលោម និងលើក ទឹកចិត្តនាងរហូត តែមួយរយៈពេលចុងក្រោយនេះ នាងតែងតែមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរហូត ហើយពួកគាត់ក៏ មិនដឹងថាអាចជួយសង្គ្រោះនាងបានដល់ពេលណាដែរ។

ក្រោយកើតហេតុ នារីខាងលើត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់ជាប់ជាលើកទី៣ និងបានទាក់ទងហៅសាច់ញាតិឱ្យមកទទួលយកនាងត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES