Sunday, June 29, 2025
Homeសង្គម និងជីវិតចេញដាក់លប ជួបខ្មោចអណ្តែតទឹក

ចេញដាក់លប ជួបខ្មោចអណ្តែតទឹក

ភ្នំពេញ ៖ បុរសម្នាក់ បានចេញទូកទៅដាក់លបនៅក្នុងបឹងដូចសព្វដង ស្រាប់តែទៅដល់ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកបឹង ធ្វើឱ្យកើតមានភ្ញាក់ផ្អើល ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ចំណុចទឹកបឹង ខាងក្រោយបុរីអ័រគីដេ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

សាកសពបុរសរងគ្រោះខាងលើ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោខូវបោយជើងវែងពណ៌ខ្មៅ ហើយសពមានសភាពហើមស្អុយទៅហើយ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ រស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចេញទូកដាក់លបនៅក្នុងបឹង ស្រាប់តែប្រទះឃើញសពបុរសម្នាក់ខាងលើ អណ្តែតទឹកផ្កាប់មុខ ហើយគាត់ក៏បានបើកទូកមកវិញ រួចប្រាប់អ្នកក្បែរខាង និងរាយការណ៍ទៅ សមត្ថកិច្ច ដើម្បីឱ្យចុះទៅត្រួតពិនិត្យ។

តាមការត្រួតពិនិត្យ សមត្ថកិច្ចជំនាញ បានបានសន្និដ្ឋានថា បុរសរូបនោះបានស្លាប់ដោយសារតែលង់ទឹក ហើយសាកសពជនរងគ្រោះ ទំនងជាកម្មករសំណង់នៅក្បែរនេះ។

សាកសពជនរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តឫស្សីសាញ់ ដើម្បីបូជា ព្រោះសពមានសភាពហើមស្អុយទៅហើយ៕

RELATED ARTICLES