Sunday, June 29, 2025
Homeសង្គម និងជីវិតលោកឌួង ឆាយ ភ្ជាប់ពាក្យគូថ្មី

លោកឌួង ឆាយ ភ្ជាប់ពាក្យគូថ្មី

ភ្នំពេញ ៖ អតីតឧកញ៉ា ឌួង ឆាយ ដែលល្បីសាយភាយរឿងបែកបាក់ជាមួយអតីតភរិយា អ្នកនាងដេត  ម៉ាលីណា រហូតលែងលះគ្នាដាច់ស្រេចអស់យៈពេលជាងពីរឆ្នាំមកហើយនោះ នៅពេលនេះ លោកបានសម្រេចចិត្តជ្រើសគូអនាគតថ្មីហើយ ដោយបានធ្វើពិធីភ្ជាប់ពាក្យនៅថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២២ ។

តាមប្រភពពីមិត្តភក្តិដែលបានទៅចូលរួមពិធីភ្ជាប់ពាក្យលោកឌួង ឆាយ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា គូដណ្ដឹងថ្មីរបស់លោកឌួង ឆាយ មានឈ្មោះ ហ៊ ម៉ីលី អាយុ ២៦ឆ្នាំ ដែលត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកផងដែរ។ យ៉ាងណា ប្រភពនោះមិនបានបញ្ជាក់ថា ក្រោយភ្ជាប់ពាក្យរួច លោកឌួង ឆាយ និងគូដណ្តឹង នឹងរៀបការនៅពេលណានោះទេ។

គួររំលឹកថា លោកឌួង ឆាយ បានបែកធ្លាយរឿងលែងលះជាមួយភរិយារូបស្រស់ផូរផង់ អ្នកនាងដេត ម៉ាលីណា បន្ទាប់ពីអតីតភរិយាលោកបានប្រកាសជាសាធារណះតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ហើយក្រោយមក លោកត្រូវបានបាត់បង់គោរមងារជាឧកញ៉ា បន្ទាប់ពីអតីតភរិយាបានទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ បង្ហាពីសកម្មភាពនៃការប្រើអំពើហិង្សារបស់លោក ទៅលើអតីតភរិយា រហូតមានប្រតិកម្មពីសម្តេចហ៊ុន សែន នាយករដ្ឋ

មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។ ក្រោយលែងលះ លោកបានចុះចេញតែខ្លួន ដោយប្រគល់ផ្ទះ និងទ្រព្យសម្បត្តិមួយចំនួន រួមទាំងកូន ៣នាក់ (ស្រី១) ឲ្យអតីតភរិយាគ្រប់គ្រង តែយ៉ាងណា លោកនៅតែទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ដល់កូន និងសុំយកកូនមកលេង រាល់ចុងសប្តាហ៍ទៀតផង។

ទោះបីជាយ៉ាងណា ជុំវិញការភ្ជាប់ពាក្យជាមួយស្រីថ្មីនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់ពីលោកឌួង ឆាយ បានទេ កាលពីម្សិលមិញ ។ ចំណែកនៅលើទំព័រហ្វេសប៊ុក របស់លោកឌួង ឆាយ ក៏មិនទាន់ឃើញលោកបង្ហោះសារ ឬរូបភាពស្តីពីពិធីភ្ជាប់ពាក្យនេះ ឲ្យមហាជនបានដឹងនៅឡើយ នៅថ្ងៃដដែលនោះ៕

RELATED ARTICLES