Sunday, June 29, 2025
Homeសង្គម និងជីវិតកាយដីចម្ការ ចំមីនតោន ផ្ទុះរបួស

កាយដីចម្ការ ចំមីនតោន ផ្ទុះរបួស

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ បានបើកអេស្ការវ៉ាទ័រ ១គ្រឿង ចូលទៅកាយដីចម្ការឱ្យគេ ស្រាប់តែបើកកិនចំមីនតោន ធ្វើឱ្យផ្ទុះកក្រើក ដាច់ច្រវាក់ម្ខាង និងបណ្តាលឱ្យតៃកុងរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ធាន បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអេស្ការ (អាអ៊ិច) ជាន់មីនផ្ទុះ នៅក្នុងដីចម្ការរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅខាងត្បូងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ស្ថិតនៅត្រង់ចំណុចខាងលើ។ ភ្លាមៗនោះដែរកម្លាំងប៉ុស្តិ៍សហការជាមួយមេភូមិ បានចុះទៅដល់កន្លែងកើតហេតុតែម្តង។

លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ឱ្យដឹងបន្ថែមថា បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ឃើញថា អេស្កាវ៉ាទ័រខាងលើ ពិតជាបានជាន់មីនតោន ប្រាកដមែន ហើយបណ្តាលឱ្យខូចខាតច្រវាក់ម្ខាង និងមនុស្សរងរបួសស្រាលម្នាក់ ចំណែកអេស្កា ម៉ាក CAT 05 សេរីចាស់។

លោកអធិការ បញ្ជាក់ថា ម្ចាស់ដីចម្ការ មានឈ្មោះវ៉ុន វាំង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រះលាន ឃុំជ្រៃលាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកអ្នកបើកអេស្កាវ៉ាទ័រ ដែលរងរបួស មានឈ្មោះហាន់ សៀងហៃ ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសស្រាល)  មានលំនៅ ភូមិជនាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង៕

RELATED ARTICLES