ភ្នំពេញ៖ គេសង្កេតឃើញថា នៅថ្ងៃទី១ នៃពិធីបុណ្យសពលោក កែម ឡី មានការចូលរួមយ៉ាងច្រើនពីសំណាក់បក្សនយោបាយ អង្គការសង្គមស៊ីវិល អង្គទូត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ។

ក្នុងនោះផងដែរ គេសង្កេតឃើញមានសមាជិកសភាបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក ប៉ុល ហម , គណបក្សខ្មែររួបរួម ដឹកនាំដោយ លោក ញឹក ប៊ុនឆៃ , គណបក្សអំណាចខ្មែរ ដឹកនាំដោយលោក សួន សេរីរដ្ឋា និងតំណាងអង្គការសង្គមស៊ីវិល អង្គទូត ជាច្រើនទៀត បានមកចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក កែម ឡី អ្នកស្រាវជ្រាវសង្គម ដែលត្រូវឃាតករបាញ់សម្លាប់ កាលពីម្សិលមិញ ។

ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕
