ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធរបស់ខ្លួនរួចមក ក៏បើករថយន្តចេញពីផ្ទះលឿនដូចហោះ ស្រាប់តែជ្រុលចង្កូតទៅបុករះម៉ូតូចំនួន២គ្រឿង បណ្តាលឱ្យមនុស្ស៤នាក់ ទទួលរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូរងគ្រោះទាំង ២គ្រឿង ទី១-ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CJ-1554 ជិះគ្នា២នាក់ឪពុកនិងកូន ក្នុងទិសដៅពីត្បូង ទៅជើង (រងរបួសទាំង២នាក់) និងទី២-ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១

JD-4948 ជិះមានគ្នា២នាក់ (ស្ត្រីទាំង២) រងរបួសស្រាល។ ចំណែករថយន្តបង្កហេតុ ម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-7063 បើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែបុរសជាអ្នកបើកបររថយន្តខាងលើ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធរបស់ខ្លួន បន្ទាប់មកក៏បានបើករថយន្តម៉ាកកាមរីឆ្លាម តែម្នាក់ឯង ចេញពីផ្ទះ ចូលទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូង ទៅជើង ដោយបោះពួយ

យ៉ាងលឿន ក្នុងបំណងរំសាសយកំហឹង ដឹងអី ស្រាប់តែជ្រុលទៅបុករះម៉ូតូ ២គ្រឿង ដែលជិះនៅខាងមុខ ដោយម៉ូតូទី១- ម៉ាកស្កុបពី ជិះដោយស្ត្រីពីរនាក់ ក្នុងទិសដៅពីត្បូង ទៅជើង បណ្តាលឱ្យរងរបួសស្រាល។ ចំណែកម៉ូតូទី២ ម៉ាកស៊ុយស៊ូគី វីវ៉ា ជិះមានគ្នា ២នាក់ឪពុកនិងកូន បណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់ ហើយត្រូវរថយន្តឯកជនទៅ

ដល់បម្រុងនឹងលើកយកជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូន មិនព្រមឡើងលើរថយន្តទៅសង្គ្រោះទេ។

ដោយឡែក អ្នកបើករថយន្តបង្កហេតុ បានចុះពីលើរថយន្ត រួចរត់គេចខ្លួនបាត់ បន្ទាប់មកក៏មានតំណាងខាងម្ចាស់រថយន្តបង្កហេតុ បានចេញមុខមកសម្របសម្រួល និងដោះស្រាយជាមួយម្ចាស់ម៉ូតូទាំង២គ្រឿង នៅនឹង

កន្លែងកើតហេតុ ដោយជួយចេញថ្លៃព្យាបាលរបួស និងថ្លៃជួសជុលម៉ូតូទាំងសងខាង បន្ទាប់មក ម្ចាស់ម៉ូតូរងគ្រោះទាំងពីរគ្រឿង ក៏បានចាកចេញពីកន្លែងកើតហេតុទៅអស់រៀងៗខ្លួនតែម្តង៕