Saturday, June 28, 2025
Homeសន្ដិសុខសង្គមកូនប្រុសបាត់២ថ្ងៃ ក្លាយជាសពអណ្តែតទឹក

កូនប្រុសបាត់២ថ្ងៃ ក្លាយជាសពអណ្តែតទឹក

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានបាត់ខ្លួនចេញពីផ្ទះ២ថ្ងៃ មិនដឹងទៅណា ហើយក៏មិនផ្តល់ដំណឹងដល់អ្នកផ្ទះសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភតាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ ស្រាប់តែចុងក្រោយបែរជាប្រទះឃើញសាកសពអណ្តែតក្នុងទឹកត្រពាំង ១កន្លែងទៅវិញ ទើបធ្វើឱ្យស្ត្រីជាម្តាយ បានទទូចស្នើសុំសមត្ថកិច្ចជួយធ្វើកោសល្យវិច័យសពកូនប្រុសឱ្យបានច្បាស់លាស់ថា តើស្លាប់ដោយសារមូលហេតុអ្វី?

ករណីប្រទះឃើញសាកសពអណ្តែតទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចត្រពាំងទឹកមួយកន្លែង ស្ថិតក្នុងភូមិសេរីអណ្តែត ឃុំនិទាន ស្រុកបរសេដ្ឋ។

សពជនរងគ្រោះដែលត្រូវបានប្រទះឃើញអណ្តែតនៅក្នុងទឹកត្រពាំង មានឈ្មោះឆន ផានិត ភេទប្រុស អាយុ៣១ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា បានប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកត្រពាំង ទីតាំងកើតហេតុខាងលើ។ ភ្លាមនោះ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបាន ស្រាវជ្រាវរហូតស្គាល់អត្តសញ្ញាណសព រួចទំនាក់ទំនងទៅប្រាប់ក្រុមគ្រួសារ។

ប្រភពដដែល បន្តថា លុះក្រោយមក ស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានមកដល់ និងបានប្រាប់ថា កូនប្រុសរបស់គាត់ បានបាត់ខ្លួន២ថ្ងៃ មកហើយ ដោយគ្មានដំណឹងសោះ ស្រាប់តែពេលនេះ បែរជាឃើញស្លាប់អណ្តែតទឹកទៅវិញ ហេតុនេះ គាត់ស្នើសុំឱ្យសមត្ថកិច្ចជំនាញ ជួយពិនិត្យ និងធ្វើកោសល្យវិច័យសពកូនរបស់គាត់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ផាក់ការពិត។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ក៏បញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES