ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូនេះ បានស្គាល់ និងទាក់ទងគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយខាងប្រុស ព្យាយាមឆាតញ៉ែអស់រយៈពេល៣ថ្ងៃ ក៏មានចិត្តក្លាហានសុំទៅលេងផ្ទះខាងស្រី លុះបន្ទាប់ពីទាក់ទងគ្នាបានត្រឹម

៤៦ថ្ងៃ ខាងប្រុសក៏នាំចាស់ទុំ ឪពុកម្តាយ ចូលមកស្តីដណ្តឹងខាងស្រី ក្លាយជាគូដណ្តឹង និងរង់ចាំតែថ្ងៃមង្គលការចូលមកដល់ប៉ុណ្ណោះ។

គូស្នេហ៍វ័យក្មេងខាងលើនេះ ទើបនឹងភ្ផាប់ពាក្យ ក្លាយជាគូដណ្តឹងនឹងគ្នា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយខាងប្រុស មានឈ្មោះ ណន សុផានិត មានលំនៅឯខេត្តព្រះសីហនុ។ ចំណែកខាងស្រី មានឈ្មោះចាន់ លក្ខិណា មានលំនៅក្នុងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នារីឈ្មោះចាន់ លក្ខិណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន បង្ហាញពីពិធីភ្ជាប់ពាក្យរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងសំណេររៀបរាប់ថា “ស៊ែរចុះ ស៊ែរឡើង បានប្តី១

ផ្តើមពីមនុស្ស២នាក់ មិនដែលស្គាល់គ្នាសោះ មកក្លាយជាគូដណ្តឹង ដោយសារការស៊ែរ។ ពីដំបូងក៏មិនជឿដែរ ព្រោះគេបោកច្រើនពេក តែពី១ ថ្ងៃទៅ១ថ្ងៃ បងព្យាយាមច្បាស់លាស់ជាមួយអូន រហូតអូនទុកចិត្ត ហើយស្រលាញ់បង


ខ្លាំង កុំអស់សង្ឃឹមណា ខំស៊ែរទៅ ក្រែងល៎បានជួបអ្នកច្បាស់លាស់ដូចខ្ញុំដែរ…។ តាមញ៉ែយូរហើយអត់ចាប់អារម្មណ៍ទេ តែមកចាប់អារម្មណ៍ពេលខំមិនហ្នឹងហ្មង ញ៉ែបាន ៣ថ្ងៃ សុំមកលេងផ្ទះ ចាប់ផ្តើមទាក់ទងគ្នាបាន ៤៦ថ្ងៃ ក៏ភ្ជាប់ពាក្យ គេថាគូព្រេង ទោះដល់ទីណាក៏គង់តែបានជួបគ្នា (កំពង់សោម-ភ្នំពេញ)…”៕