Saturday, June 28, 2025
Homeសន្ដិសុខសង្គមចុះចាប់តាមដីកា ឆែកឃើញសុទ្ធតែថ្នាំញៀន

ចុះចាប់តាមដីកា ឆែកឃើញសុទ្ធតែថ្នាំញៀន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លុះសមត្ថកិច្ចចុះឃាត់ខ្លួន និងធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្រាប់តែរកឃើញថ្នាំញៀនយ៉ាងច្រើន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធឿង ប៊ុនធាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីតុលាការ ឱ្យអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនយុវជនម្នាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តម

សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំសមត្ថកិច្ច ១ក្រុម សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១៤ ព្រទ ចុះ

ថ្ងៃទី០៣ ខែកុម្ភុៈ ឆ្នាំ២០២២ ដោយលោកព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ។ លុះក្រោយពីធ្វើការឃាត់ខ្លួនជនត្រូវចោទបាន សមត្ថកិច្ចបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ក៏រកឃើញវត្តុតាង រួមមាន ដបកែច្នៃសម្រាប់ជក់ថ្នាំញៀន ដូចជា ម្សៅក្រាមសថ្លា ចំនួន ១០ថង់ សំបកថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួន កូនជញ្ជីង ចំនួន១។

លោកវរសេនីយ៍ទោ ស្រី សារ៉ុម បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះធឿង ប៊ុនធាន ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ធ្វើការសាកសួរ ដើម្បីបន្តរកមុខសញ្ញាពាក់ព័ន្ធ និងតាមឃាត់ខ្លួនដើម្បីចាត់ការនីតិវិធី៕

RELATED ARTICLES