ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរ

ភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលប្រជាពលរដ្ឋចំនួន ១៩៣នាក់ ត្រឡប់ចូលប្រទេសកម្ពុជា វិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ប្រជាពលរដ្ឋដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានចំនួន ១៩៣នាក់ ស្រី៧១នាក់ ក្មេង២៥នាក់ ក្មេងស្រី១១នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩

រួចក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ស្រី២នាក់ ក្មេង១នាក់ ក្មេងស្រី១នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូរ ស្រុកសំពៅលូន។

ដោយឡែកពលករចំនួន ១៥នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ១៧៤នាក់ក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕