Saturday, June 28, 2025
Homeសន្ដិសុខសង្គមណាត់ជួបសង្សារក្មេង លួងរួមភេទ ឪអូនតាមទាន់ បងជាប់ខ្នោះ

ណាត់ជួបសង្សារក្មេង លួងរួមភេទ ឪអូនតាមទាន់ បងជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានលួចលាក់ទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ដែលទើបនឹងមានអាយុ ១១ឆ្នាំប៉ុណ្ណោះ រួចក៏បែកគំនិតលួងលោមណាត់ជួបក្មេងស្រីនៅក្នុងព្រៃស្ងាត់ បន្ទាប់មកក៏ធ្វើសកម្មភាពរួមភេទ រហូតបានសម្រេច ទីបំផុតឪពុកក្មេងស្រីរងគ្រោះតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិសំរោង ឃុំស្វាយចេក ស្រុកស្វាយចេក។

ជនសង្ស័យដែលល្បួងរួមភេទជាមួយក្មេងស្រីជាអនីតិជន និងត្រូវឪពុកគេតាមទាន់ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះអឿង ភូសិន អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ក.ខ.ង អាយុ១១ឆ្នាំ មុខរបរ សិស្ស មានលំនៅ ភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចស្រុកស្វាយចេក បានទទួលពាក្យបណ្តឹងពីឈ្មោះកូត កិក ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់កុមារីរងគ្រោះ ដោយប្តឹងទៅលើជនសង្ស័យឈ្មោះអឿង ភូសិន ថាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ដែលស្ថិតក្នុងវ័យជាអនីតិជននៅឡើយ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានស្នើសុំព្រះរាជ្ញា បើកការស៊ីបអង្គេត និងឈានដល់ការកោះហៅឈ្មោះអឿង ភូសិន មកសាកសួរ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីឈ្មោះ ក.ខ.ង អាយុ ១១ឆ្នាំ រហូតបានសម្រេច ១លើក។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអឿង ភូសិន បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីខាងលើ ប្រាកដមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES