Saturday, June 28, 2025
Homeសង្គម និងជីវិតក្រមុំឃ្វាលគោ រន្ទះបាញ់ស្លាប់

ក្រមុំឃ្វាលគោ រន្ទះបាញ់ស្លាប់

ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន ៤នាក់ ជាអ្នកភូមិជាមួយគ្នា បានដឹកគោចេញទៅឃ្វាលដូចសព្វដង ស្រាប់តែក្រោយមក ឃើញមេឃធ្លាក់ភ្លៀង ក៏នាំគ្នារត់ចូលរកកន្លែងជ្រក ស្រាប់តែអកុសល កើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ បណ្តាលឱ្យយុវតីម្នាក់ក្នុងចំណោមនោះ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកភូមិ ៣នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះធម្មជាតិ បាតុភូតរន្ទះបាញ់ បណ្តាលឱ្យមនុស្សស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។

សមត្ថកិច្ចបានឱ្យដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបាញ់ ខាងលើនេះ បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀត រងរបួស ខណៈដែលពួកគេកំពុងឃ្វាលគោនៅវាលស្រែដូចសព្វមួយដង។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះយ៉ុង អួយ ភេទស្រី អាយុ១៨ឆ្នាំ។ ចំណែកជនរងគ្រោះ ៣នាក់ផ្សេង

ទៀត ដែលរងរបួស រួមមាន ៖ ទី១-ឈ្មោះសៅ ប៉ាង ភេទប្រុស អាយុ៤០ឆ្នាំ។ ទី២-ឈ្មោះសេង ស្រីម៉ុច ភេទស្រី អាយុ១៥ឆ្នាំ និងទី៣-ឈ្មោះហឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ។ ជនរងគ្រោះទាំង៤នាក់ខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកសពយុវតីរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច បញ្ជាក់ថាពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES