Saturday, June 28, 2025
Homeសង្គម និងជីវិតចាក់ថ្នាំគីមីចូលបង្គន់ស្ទះ ពុលស្លាប់

ចាក់ថ្នាំគីមីចូលបង្គន់ស្ទះ ពុលស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារពុលថ្នាំគីមីម៉្យាង ដែលត្រូវបានប្រើប្រាស់សម្រាប់ចាក់ចូលក្នុងបង្គន់កុំឱ្យស្ទះ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះខាងលើ មានឈ្មោះលី សុធា ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ដោយសារបង្គន់ក្នុងផ្ទះស្ទះ ទើបជនរងគ្រោះបានយកថ្នាំគីមីម៉្យាង ដែលទិញតាមអនឡាញ មកចាក់ចូលក្នុងបង្គន់ដើម្បីកុំឱ្យស្ទះ (ដោយចាក់ចំនួន២ដប) ហើយអំឡុងពេលចាក់ថ្នាំនោះ ជនរងគ្រោះ មិនបានពាក់ម៉ាសក៍នោះទេ និងបាននៅបន្តដុះលាងបន្ទប់ទឹកបន្តទៀត ជាហេតុធ្វើឱ្យថ្នាំនោះឆួលចូលច្រមុះ។

ប្រភពដដែល បន្តថា លុះពេលដែលជនរងគ្រោះកំពុងសម្អាតក្នុងបន្ទប់ទឹក ក៏មានអាការមិនស្រួលខ្លួន ធេងធោង ថែមទាំងមានក្អួតចង្អោរទៀតផង ហើយក៏បានឱ្យក្រុមគ្រួសារកោសខ្យល់ តែមិនធូរស្រាល ទើបប្រញាប់ហៅរថយន្តសង្គ្រោះមកដឹកទៅព្យាបាលនៅមន្ទីរពេទ្យ តែអកុសលពេលរថយន្តសង្គ្រោះមកដល់ ជនរងគ្រោះក៏បានផុតដង្ហើមទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមន្ត្រីជំនាញបានចុះមកធ្វើការពិនិត្យកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារថ្នាំដាក់បង្គន់កុំឱ្យស្ទះប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES