Saturday, June 28, 2025
Homeសង្គម និងជីវិតកម្លាំងប៉េអឹម សហការបង្រ្កាបបទល្មើសដឹកឈើខុសច្បាប់

កម្លាំងប៉េអឹម សហការបង្រ្កាបបទល្មើសដឹកឈើខុសច្បាប់

ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីអធិការនៃរដ្ឋបាលព្រៃឈើ

បានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡែនដឺរ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A 4695 បានដឹកឈើប្រភេទម្រេញសន្លឹក ចំនួន៣៣ ស្មើ ១,៤៣២ម៉ែត្រគុណ ។

ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់លើផ្លូវលំ ស្ថិតក្នងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្តល្មើសបានបើកកៀររថយន្តសមត្ថកិច្ច បណ្តាលឲ្យបែកកង់ក្រោយ រួចក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកហ្វដ ពណ៌ត្រេអី ពាក់ស្លាកលេខ ខ,ម 7257 បានឡើងមកបិទមុខរថយន្តសមត្ថកិច្ច បណ្តាលឲ្យរថយន្តល្មើសបើកគេចបាត់ ។

លុះនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ និងខេត្ត សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ បានរុករកឃើញ ក៏ប្រទះរថយន្តល្មើសស្ថិតក្នុងបរិវេណផ្ទះរបស់ឈ្មោះជុំ ផល្លា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្ថិតក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់ផ្ទះ ដោយម្ចាស់ផ្ទះបានឆ្លើយថា រថយន្តនោះបានបើកចូលមកដោយខ្លួនឯង ហើយម្ចាស់គេចខ្លួនទៅបាត់។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកជនល្មើស មកចាត់ការតាមនីតិវធី៕

RELATED ARTICLES