ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគ្រាវ អមដំណើរជាមួយលោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ពិភាក្សា ត្រួតពិនិត្យសភាពការណ៍ការងារទូទៅ ជាមួយក្រុមប្រឹក្សាឃុំរលាប្អៀរស្រុករលាប្អៀរ។
ពិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋាន ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ផាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា “ព្រឹកថ្ងៃទី០១ មេសា ឆ្នាំ២០២២ ខ្ញុំបាទបានចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ ពិភាក្សា ត្រួតពិនិត្យសភាពការណ៍ការងារទូទៅ ជាមួយក្រុមប្រឹក្សាឃុំរលាប្អៀរស្រុករលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគ្រាវ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្ត នៅឃុំរលាប្អៀរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង…” ។/