Friday, June 27, 2025
Homeសន្ដិសុខសង្គមតាក់ស៊ីផ្តាច់ព្រលឹងក្រឡាប់ ស្លាប់៣ របួស១១

តាក់ស៊ីផ្តាច់ព្រលឹងក្រឡាប់ ស្លាប់៣ របួស១១

ខេត្តកំពង់ឆ្នាំង ៖ រថយន្តតាក់ស៊ីប្រភេទសាំងយ៉ុង ១គ្រឿង មានផ្ទុកទៅដោយមនុស្សពេញរថយន្ត ១៤នាក់ កំពុងបើកបរក្នុងល្បឿនលឿនដូចហោះ ស្រាប់តែជួបឧបទ្ទវហេតុបែកកង់ខាងក្រោយ បណ្តាលឱ្យរេចង្កូតក្រឡាប់ទាំង

កំរោល និងអូសជាច្រើនម៉ែត្រ បង្កឱ្យមនុស្សចំនួន៣នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង ចំណែក ១១នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៨នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវក្រាលកៅស៊ូ លេខ១៤៣ ស្ថិតក្នុងភូមិក្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-8529 ផ្ទុកទៅដោយមនុស្សនិងទំនិញពេញរថយន្ត ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបែកកង់ក្រោយខាង

ឆ្វេង បណ្តាលឱ្យរថយន្តរេចង្កូតក្រឡាប់ អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣នាក់ ជាបុរស និងរងរបួសមនុស្សចំនួន ១១នាក់ ក្នុងនោះ មានស្រីចំនួន ៧នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងចាត់បញ្ផូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ទុករថយន្តចោលជាមួយសពជនរងគ្រោះនិងអ្នករបួស អង្គុយទ្រហោយំយ៉ាងសង្វេគ។

បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងរួច ក៏បានអូសយករថយន្តខាងលើ ទៅរក្សាទុក នៅការិយាល័យជំនាញ រង់ចាំដោះស្រាយបន្ត តាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកអត្តសញ្ញាណ និងទាក់ទងក្រុមគ្រួសារមកទទួលយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES