Friday, June 27, 2025
Homeសន្ដិសុខសង្គមតាខ្លាំងអណ្តាត ស្រាតលិទ្ធប្រដាប់ភេទកូនស្រី ម៉ែមកទាន់ឃើញផ្ទាល់ភ្នែក ប្តឹងប៉ូលិសចាប់

តាខ្លាំងអណ្តាត ស្រាតលិទ្ធប្រដាប់ភេទកូនស្រី ម៉ែមកទាន់ឃើញផ្ទាល់ភ្នែក ប្តឹងប៉ូលិសចាប់

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ល្មោភកាមម្នាក់ បានបែកគំនិតលួងលោមក្មេងស្រីតូចអាយុ៣ឆ្នាំម្នាក់ ឱ្យឡើងទៅលើផ្ទះរបស់ខ្លួន រួចក៏បានចាប់សម្រាតខោក្មេងស្រីរងគ្រោះចេញ បន្ទាប់មក ក៏ធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ភេទ ដោយបានលិទ្ធប្រដាប់ភេទក្មេងស្រីរងគ្រោះ លុះស្ត្រីជាម្តាយតាមទាន់ ឃើញផ្ទាល់ភ្នែក ក៏ស្រែកឆោឡោប្តឹងសមត្ថកិច្ចចាប់វាយខ្នោះតាចាស់ល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យល្មោភកាមដែលបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហម នី ភេទប្រុស អាយុ៥៩ឆ្នាំ មានលំនៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។  ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ វ.ល.ត អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹងពីឈ្មោះ ម.ស.ន ភេទស្រី អាយុ២៩ឆ្នា ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ហម នី ថាបានប្រទូស្តកេរ្តិ៍ខ្មាសកូនស្រីរបស់ខ្លួនដែលទើបនឹងមានអាយុ៣ឆ្នាំប៉ុណ្ណោះ កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

 យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយកេង្មស្រីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ខណៈដែលនាងជាម្តាយរវល់ការងារក្នុងផ្ទះ ក៏បណ្តោយឱ្យកូនស្រីដើរលេងតែម្នាក់ឯងនៅក្បែរៗផ្ទះនោះដែរ ស្រាប់តែក្រោយមក កូនស្រីបានដើរទៅលេងនៅមុខផ្ទះរបស់ជនសង្ស័យ ហើយក៏ត្រូវបានជនសង្ស័យលួងលោមហៅឡើងទៅលើផ្ទះ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់សម្រាតខោកូនស្រីរបស់នាងចេញ រួចក៏ធ្វើសកម្មភាពលិទ្ធប្រដាប់ភេទកូនស្រីនាង ភ្លាមនោះ ដោយសារបាត់កូនស្រី ទើបនាងបានដើរតាមរក លុះពេលទៅដល់មុខផ្ទះរបស់ជនសង្ស័យ ក៏ឮសំឡេងកូនស្រីរបស់នាងនៅលើផ្ទះនោះ ទើបនាងប្រញាប់ស្ទុះឡើងទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពបំពានមកលើកូនស្រីរបស់នាង (លិទ្ធប្រដាប់ភេទ) ទើបនាងរាយការណ៍ប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហម នី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្តាយក្មេងស្រីរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES