Friday, June 27, 2025
Homeសង្គម និងជីវិតនិស្សិតស្រីខូចចិត្ត លោតសម្លាប់ខ្លួនពីលើផ្ទះ 

និស្សិតស្រីខូចចិត្ត លោតសម្លាប់ខ្លួនពីលើផ្ទះ 

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ ជានិស្សិតឆ្នាំទី៣ម្នាក់ មិនដឹងថាមានវិបត្តិផ្លូចចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្តលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ធ្លាក់ចុះមកក្រោម  បណ្តាលឱ្យបោកក្បាលហូរឈាម កន្ត្រាក់ដៃជើង រងរបួសយ៉ាងធ្ងន់ និងត្រូវបានអ្នកជិតខាង ទូរស័ព្ទហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ភ្លាមៗ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣៩នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែង មួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នារីរងគ្រោះដែលលោតសម្លាប់ខ្លួនពីលើផ្ទះនោះ មានឈ្មោះចាន់ រី អាយុប្រមាណ ២០ឆ្នាំជាង មុខរបរជានិស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថា នារីខាងលើមានបញ្ហាអ្វីនោះទេ គ្រាន់តែដឹងថា នៅពេលកើតហេតុនោះ គឺបានឮសូរសំឡេងផាំង ដូចជាមានរបស់អ្វីម៉្យាងធ្លាក់ចុះពីទីខ្ពស់ លុះពេលផ្អើលចេញមកមើល ស្រាប់តែប្រទះ ឃើញនារីរងគ្រោះដេកផ្កាប់មុខ បោកក្បាលនឹងផ្លូវ ហូរឈាម កន្ត្រាក់ដៃកន្ត្រាក់ជើង ។

ចំណែកប្រភពផ្សេងទៀត បានបញ្ជាក់ថា គេបានឃើញនារីរងគ្រោះខាងលើ បានលោតពីលើផ្ទះជាន់ទី២ មក ទើបមកបោកនឹងសំយាបផ្ទះ រួចធ្លាក់មកលើដី បោកក្បាល រងរបួសតែម្តង ហើយផ្ទះនេះ ជាផ្ទះបងរបស់គាត់ និងស្នាក់នៅជាមួយមិត្តភក្តិស្រី ៤នាក់ទៀត។

យ៉ាងណា ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋក្បែរខាង បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកបញ្ជូននារីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ។

បន្ទាប់មក គេឃើញមានសមត្ថកិច្ចខណ្ឌសែនសុខ ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវថា តើពិតជាករណីលោតសម្លាប់ខ្លួនដោយខ្លួនឯង ឬក៏ជាករណីអ្វីផ្សេង៕

RELATED ARTICLES