Friday, June 27, 2025
Homeសន្ដិសុខសង្គមទៅការបងប្អូន ដួលម៉ូតូបោកក្បាលស្លាប់

ទៅការបងប្អូន ដួលម៉ូតូបោកក្បាលស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូសំដៅទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍បងប្អូន លុះមកដល់ពាក់កណ្តាលផ្លូវ ក៏រេចង្កូតដួលបោកក្បាល ស្លាប់តែម្នាក់ឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ចទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ 316A ត្រង់ចន្លោះគឺឡូម៉ែត្រលេខ០១-០២ ស្ថិតក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុង បានដឹងថា ជនរងគ្រោះមានឈ្មោះហឿន សុភាត អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានលំនៅ ភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-2027។

តាមប្រភពពីសាក្សី បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ដោយបើកបរប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើ ក៏បានរេចង្កូតដួលបោកក្បាលតែម្នាក់ឯង បង្កការ ភ្ញាក់ផ្អើលតែម្តង។

សពត្រូវបានសមត្ថកិច្វធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES