Friday, June 27, 2025
Homeសន្ដិសុខសង្គមឡានស្ទុះចុះចំណោត បុករះស្លាប់៤នាក់

ឡានស្ទុះចុះចំណោត បុករះស្លាប់៤នាក់

ខេត្តព្រះសីហនុ ៖ រថយន្តស្ទូច១គ្រឿងបើកបរចុះចំណោតក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករះរថយន្ត និងម៉ូតូរបស់ជនរងគ្រោះ ហើយមិនទាន់អស់ល្បឿន បានបន្តទៅបុកចូលផ្ទះមួយកន្លែងដែលកំពុងសាងសង់ បណ្តាលឱ្យមនុស្សចំនួន៤នាក់បានស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែមសោ ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវចំណោតអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានអ្នកបើកបររថយន្តបង្ក និងអ្នករួមដំណើរ ព្រមទាំងបុរសស្ត្រី២នាក់ប្តីប្រពន្ធដែលជាភាគីជិះម៉ូតូ ដូចនេះសរុបអ្នកស្លាប់មានចំនួន៤នាក់ (ស្រី១ ប្រុស៣)។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿងនេះ បើកបរចុះចំណោតក្នុងល្បឿនលឿន រួចក៏ជ្រុលទៅ បុករះរថយន្ត និងម៉ូតូរបស់ជនរងគ្រោះ ហើយមិនទាន់អស់ល្បឿនបានបន្តទៅបុកចូលផ្ទះមួយកន្លែងកំពុងសាងសង់ទាំងកំរោល បណ្តាលឱ្យមនុស្ស ចំនួន៤នាក់បានស្លាប់នៅនឹងកន្លែង និងអ្នកខ្លះបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។ 

ក្រោយកើតហេតុ សម្ភារខូចខាតរួមមាន រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួនមួយគ្រឿង។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវរកក្រុមគ្រួសារ រួចប្រគល់ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES