Friday, June 27, 2025
Homeសង្គម និងជីវិតប្តីជេរដូចចាក់ឌីស ប្រពន្ធប្តឹងប៉ូលិស ចាប់ផ្តិតមេដៃ

ប្តីជេរដូចចាក់ឌីស ប្រពន្ធប្តឹងប៉ូលិស ចាប់ផ្តិតមេដៃ

ខេត្តបាត់ដំបង ៖ បុរសជាប្តីម្នាក់ ឱ្យតែផឹកស្រាស្រវឹងចេះតែបង្ករឿង អុកឡុកក្នុងផ្ទះ រករឿងឈ្លោះជេរប្រមាថប្រពន្ធ ដូចហែកសំពត់ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចុះមកអប់រំណែនាំបុរសជាប្តី រួចឱ្យធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ឈប់ ជេរបញ្ចោរប្រពន្ធតទៅទៀត។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅចំណុច ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។

បុរសជាប្តីដែលផឹកស្រាស្រវឹងចូលចិត្តបង្ករឿង ជេរប្រមាថស្ត្រីជាប្រពន្ធរបស់ខ្លួន មានឈ្មោះសាយ ឡេ។ ចំណែកស្ត្រីរងេគ្រឺាះ មានឈ្មោះគុយ ម៉ានិច។ ប្តីប្រពន្ធអ្នកទាំងពីរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។

តាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានបញ្ផាក់ឱ្យដឹងថា កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ផា ១១៧ បានទទួលព័ត៌មាន ពីស្ត្រីឈ្មោះគុយ ម៉ានិច ដោយបានរាយការណ៍ ពីករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយបុរសជាប្តីឈ្មោះសាយ ឡេ ដែលបានផឹកស្រារសវឹង រករឿងឈ្លោះ ជេរប្រមាថ ប្រពន្ធ ដោយសកម្មភាពរបស់ប្តីនេះ បានកើតឡើងជាច្រើនលើកច្រើនសារមកហើយ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបានក៏ប្តឹងសុំអន្តរាគមន៍ ពីសមត្ថកិច្ចតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ច១១៧ លោកអនុសេនីយ៍ឯក ចាន់ ថន បានបញ្ផូនព័ត៌មាន ទៅលោកមេប៉ុស្តិ៍ ថុន រតនៈ ដើម្បីចុះអន្តរាគមន៍ជាបន្ទាន់។

ជាលទ្ធផល នៅវេលាម៉ោង៦ និង០៦នាទីព្រលប់ថ្ងៃដដែល សមត្ថកិច្ចដឹកនាំដោយលោកមេប៉ុស្តិ៍ ថុន រតនៈ បានចុះទៅដល់កន្លែង កើតហេតុ ហើយសមត្ថកិច្ចបានធ្វើការសាកសួរទៅលើបុរសជាប្តី ទើបបុរសជាប្តីរូបនោះ បានសារភាពកំហុសទទួលស្គាល់ការពិតថា ខ្លួនពិតជាបាន រករឿង ជេរប្រមាថទៅលើប្រពន្ធប្រាកដមែន មូលហេតុ ដោយសារផឹកស្រាស្រវឹង។

ករណីនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំទៅលើបុរសជាប្តី ដោយសារជាសំណូមពររបស់ស្ត្រីជាប្រពន្ធ សុំមិនផ្តឹងផ្តល់ទៅលើប្តីរបស់ខ្លួន នោះទេ ប៉ុន្តែគ្រាន់តែឱ្យសមត្ថកិច្ចជួយេធ្វែកីច្ចិសន្យា និងអប់រំណែនាំប្តីរបស់គាត់ ឈប់ឱ្យប្រពន្ធអំពើហិង្សា ជេរប្រមាថមកលើរូបគាត់ បែបនេះ ទៀត។/

RELATED ARTICLES