Thursday, October 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖មិនដូចមុន តែអំណាចកាន់តែខ្លាំង

ឱក សុគន្ធកញ្ញា ៖មិនដូចមុន តែអំណាចកាន់តែខ្លាំង

ភ្នំពេញ៖ក្រោយឱក សុគន្ធកញ្ញា មានស្វាមីនិងកូន១ គ្រប់គ្នាអាចមើលឃើញថា​ភាពល្បីល្បាញ​របស់នាង​ហាក់​នៅទ្រឹងមិនសូវមានសន្ទុះបោះពួយទៅមុខខ្លាំងដូចកាលនៅក្រមុំឡើយព្រោះតែបទចម្រៀងមិនទាន់មានផ្ទុះ។យ៉ាងណាអំឡុងពេលដែលសុគន្ធកញ្ញា ចុះខ្សោយជាង​មុន​បន្ដិចនេះបើក្រឡេកមកមើលតារាចម្រៀង​ស្រីនៅ​ហង្ស​មាសផ្សេងៗទៀតក៍នៅតែមិនអាចវ៉ាតារាកូន១នេះបានដដែលទោះជាពេជ្រ សោភា មានភាពត្រដុំត្រ​សង​ជាមួយនាង​ជាច្រើនឆ្នាំ​មកហើយក្ដី ខណៈដែលសួស វីសា វិញធ្លាប់អះអាងថាគ្មានមហិច្ឆិតាចង់វ៉ាសុគន្ធកញ្ញា នោះទេ​គឺសូមត្រឹមលេខ២ ចំពេលដែលសុគន្ធ និសា ឯណ្ណោះក្រោយមានស្វាមីក៍មិនសូវខ្លាំង​ក្លាដូច​កាល​នៅ​លីវទៀតដែរ ទើបធ្វើឲ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះបន្ដនៅលេខ១​របស់ផលិតកម្ម​បងថ្លៃខ្លួនដដែល។អ្វី​ដែល​គូរឲ្យកត់សម្គាល់នោះពេលនេះសុគន្ធកញ្ញា បានចេញមុខធ្វើជា​គណៈ​​កម្មារការកម្មវិធីប្រលង​ចម្រៀង​Cambodian Idol Junior រដូវកាល​ទី៤ដែល​នេះ​បញ្ជាក់​ថានាងប្រឹងរក្សារលំនឹងមិនឲ្យធ្លាក់ចុះឡើយ។បើក្រឡែក​មើលឥទ្ធិពលរបស់សុគន្ធកញ្ញា វិញជាង២ឆ្នាំចុងក្រោយនេះនាងត្រូវបានតារារួមអាជីព​គោរពដោយចាត់ទុក​រូប​នាងប្រៀបបាន​ជាថៅកែឬម្ចាស់ផលិតកម្មហង្សមាសតែម្ដង ទោះជានាងមិនដែលតាំងខ្លួនបែបនេះក្ដី តែតារា​ជ្រក​កោនក្រោមហង្សមាសបានឲ្យតម្លៃនិងហៅនាងថា”មេស្រី”ថែមទៀតផង។​ដោយឡែកអ្នកជំនាញសិល្បៈលោក​មិញ សុធីវណ្ណ ធ្លាប់អះអាងថាការមានប្ដីនិងកូនមិនមែន​ជាមូលហេតុដែលធ្វើឲ្យតារាធ្លាក់​ចុះ​នោះទេព្រោះ​អ្នក​អាច​​កំណត់ជោគវាសនា​របស់​សុគន្ធ​កញ្ញា ថាឲ្យឡើងឬចុះគឺមានតែម្នាក់​គត់​នោះគឺហង្សមាស។

  ឱក សុគន្ធកញ្ញា បានឈជាតារាស្រីលំដាប់ជូរមុខនៅហង្សមាស​រយៈពេលជិត១០ឆ្នាំ​ពោល​គឺតាំងពី​ស្វាមីនាង​លោកអ៊ឹង សុខលី ស្រលាញ់នាងម្លេះ ហើយក្រោយរៀបការនិង​ទទួ​ល​បានកូន១អាយុជិត៣ឆ្នាំនេះសុគន្ធកញ្ញា ត្រូវបានប្ដីទុកដូចជាព្រះនាងតែម្ដង ព្រោះតែងតែ​ហៅ​ថា​ជា”ឧត្តមភរិយា” ហើយថ្នាក់ថ្នមនាងលើសដើម ដែល​ធ្វើឲ្យអ្នកធ្លាប់ព្យាករណ៍ថា​ចំ​ណ​ង​​ស្នេហា​សុ​គន្ធកញ្ញា នឹងប្រឈមជួបឧបស័ក្កធំព្រោះសម្អាងថាលោកសុខលី ធ្លាប់មាន​តារាស្រី​​មួយចំ​នួនតោងស្នេហ៍ច្រើន តែពេលនេះប្អូនថៅកែហង្សមាសបង្ហាញសកម្មភាព​លោកស្រ​លាញ់​​ភរិយា​ស្ទើ​លេប ទើបធ្វើឲ្យតារារួមអាជីពចាត់ទុកថាសុគន្ធកញ្ញា ជាតារា​ម្នាក់​ដែលជោគជ័យ​ទាំង​ចម្រៀង​និងស្នេហា។យ៉ាងណាការបន្ដរក្សារតំណែង​ឈានមុខគេបាន​ប៉ុ​ន្មានឆ្នាំ​ទៀត ប្រា​កដ​ជាមិនអាចទៅរួចនោះទេ​ប្រសិនបើសុគន្ធកញ្ញា នៅតែគ្មានបទផ្ទុះ​ខ្លាំង​ដូច​មុននោះ។

  តាមព័តមានថាឱក សុគន្ធកញ្ញា នៅតែប្រឹងសម្រកគីឡូឲ្យថយចុះមកវិញព្រោះតែ​មិត្ត​ភក្ដិ​នៅជុំវិញខ្លួន​នាង​ពួកគេសុទ្ធតែលាន់មាត់ថាភរិយាលោកសុខលី នេះនៅតែរាងកាម៉ាប់ៗ​បន្ដិចហើយបើហ៊ានតែ​បណ្ដោយថែម​ទៀតនោះច្បាស់ជាមិនអាចប្រជែងទីផ្សារចម្រៀងបានជាដាច់ខាត។តែអ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធកញ្ញា ត្រូវប្ដីកាន់តែគ្រឺតក្នាញ់នាងបែបនេះ​ខ្លាំងគឺ​នៅពេលដែលនាងឡើងគីឡូបន្ដិចនេះឯង ដោយសារមើលទៅ​ម៉ាប់​Cute ហើយគេ​ជឿរ​ថា​មិន​យូ​នោះទេតារាកូន១នឹងរៀបគម្រោងយកកូនថែមទៀតជា​មិនខានព្រោះថានៅថ្ងៃរៀប​ការ​នាងបានអះអាងថាចង់បានកូន៣នាក់ឯណ្ណោះ។

  ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីហើយបែកសាច់មានដូចជាសួស វីសា និងកែវ ពេជ្រ​ពិសី ជាដើម។សម្រាប់សុគន្ធកញ្ញា វិញទោះជាពេលនេះនាងមិនសូវធ្វើឲ្យទីផ្សារចម្រៀង​កក្រើកដូចមុនក្ដី ប៉ុន្ដែនាងនៅតែ​ជា​តារាម្នាក់ដែលក្ដាប់បានស្ពតធំៗ​ដដែលទើបធ្វើឲ្យប្រាក់​ចំ​ណូល​សិល្បៈរបស់នាងនៅតែខ្ពស់។តាមព័តមានថា​សុគន្ធកញ្ញា និងស្វាមីក៍ត្រៀម​ប្រារព​ខួប​អាពាហ៍ ពិពាហ៍ គម្រប់ខួប៣ឆ្នាំនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ ខាងមុខ​នេះដែរ​ដើម្បី​រឹតចំ​ណង​ស្នេហាឲ្យកាន់តែរឹងមាំនឹងត្រៀមយកកូនថែម៕

RELATED ARTICLES