Friday, June 27, 2025
Homeសង្គម និងជីវិតកូនចេញរើសអេតចាយ ម៉ែដេកស្លាប់ក្នុងបន្ទប់

កូនចេញរើសអេតចាយ ម៉ែដេកស្លាប់ក្នុងបន្ទប់

ភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន ៣នាក់ឱ្យនៅកំព្រា គ្មានទីពឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះជា ចន្ធី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកដើររើសអេតចាយ មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង មានប្តីជាកម្មករលាងឡាន និងមានកូនប្រុសស្រីចំនួន៣នាក់នៅក្នុងបន្ទុក ក្នុងនោះកូនស្រីទី១ មានអាយុ១៣ឆ្នាំ កូនប្រុសទី២ មាន អាយុ១២ឆ្នាំ និងកូនប្រុសទី៣ ទើបនឹងមានអាយុ៦ឆ្នាំ។ ក្រុមគ្រួសារមួយនេះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះរូបនេះ មានជីវភាពទីទ័លក្រខ្លាំងណាស់ កាលនៅរស់ប្រកបមុខរបរជា អ្នកដើររើសអេតចាយ ជាមួយនឹងកូនតូចៗចំនួន៣នាក់។ ពេលខ្លះខ្វះខាតខ្លាំង

សូម្បីតែលុយ១រៀល ក៏គ្មានដាក់ក្នុងហោប៉ៅផង។ ជារៀងរាល់ ថ្ងៃគេតែងតែឃើញស្ត្រីនេះអូសរទេះដើររើសអេតចាយជាមួយកូន៣នាក់។ ចំណែកឯបុរសជាប្តី ធ្វើជាកម្មករលាងឡាន ក៏រកចំណូលមិនបានប៉ុន្មានដែរ ទើបធ្វើឱ្យគ្រួសារ មួយនេះមានជីវភាពខ្វះខាតខ្លាំងបែបនេះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះ បានចេញទៅធ្វើការបាត់ ចំណែកកូនៗក៏ បាននាំគ្នាចេញទៅរើសអេត ចាយអស់ដែរ ខណៈដែលស្ត្រីរងគ្រោះជាម្តាយ បានត្អូញថាមិនសូវស្រួលខ្លួន ទើបដេកសម្រាកនៅក្នុងបន្ទប់ជួលតែម្នាក់ឯង។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដែលកូនៗត្រឡប់មកពី

រើសអេតចាយវិញ ឃើញម្តាយដេកមិនក្រោក ក៏ចូលទៅដាស់ ទើបដឹងថា ម្តាយបានស្លាប់បាត់ទៅហើយ ក៏ទ្រហោយំពេញផ្ទះ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង)។

សពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តក្រាំងធ្នង់៕

RELATED ARTICLES