Friday, June 27, 2025
Homeសន្ដិសុខសង្គមក្មេងស្ទាវ២ក្រុម ដេញកាប់គ្នាផ្អើលភូមិ

ក្មេងស្ទាវ២ក្រុម ដេញកាប់គ្នាផ្អើលភូមិ

ខេត្តតាកែវ ៖ ក្មេងស្ទាវ ២ក្រុម បើកឆាកប្រយុទ្ធគ្នាតាំងពីសាលាបឋមសិក្សា និងអនុវិទ្យាល័យបារាយណ៍ រហូតដល់ចុងភូមិខាងជើងឆៀងខាងលិចចម្ការគរ បង្កឱ្យប្រជាពលរដ្ឋនៅម្តុំនោះភិតភ័យ ព្រលឹងចុងសក់  រត់ចូលក្នុងផ្ទះបិទរបងគ្រប់គ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចទួលចម្ការគរ ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់បារាយណ៍ ក្រុងដូនកែវ។

យោងតាមសម្តីក្រុមក្មេងស្ទាវដែលអះអាងថា ត្រូវគេដេញកាប់ បាននិយាយថា ភាគីមួយក្រុមទៀតមកពីខេត្តតាកែវ ជិះម៉ូតូ ៤ទៅ៥ គ្រឿង ជិះក្រឡឹងជុំវិញសាលារៀនបារាយណ៍ ជាច្រើនជុំ គ្រាន់តែឃើញពួកគេភ្លាម ក៏ជិះម៉ូតូដេញ ដោយប្រដាប់ដោយដំបង និងកាំបិត ខ្សែក្រវាត់ គ្រប់ដៃ ដេញផ្អើលតាំងពីកណ្តាលភូមិ រហូតដល់ចុង

ភូមិទួលចម្ការគរ ក៏មានបក្សពួកខ្លួនមួយក្រុមចេញមកជួយ ធ្វើឱ្យក្មេងៗដែលមកពីតាកែវ រត់ ចោលម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-3602 តែត្រូវភាគីដែលអះអាងថា ត្រូវគេដេញកាប់នោះ ព្រួតវាយម៉ូតូខូចខាតយ៉ាងដំណំ នៅចំណុចកើតហេតុខាងលើ។

ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានទំនាក់ទំនងតាមរយៈទូរស័ព្ទ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន មកទទួលយកម៉ូតូ ទៅរក្សាទុកនៅរដ្ឋបាលប៉ុស្តិ៍សង្កាត់បារាយណ៍ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

RELATED ARTICLES