Thursday, October 24, 2024
Homeតារាខ្មែរលោកគង់ វិសាល ៖និយាយរឿងលោកព្រាប សុវត្ថិ ច្រៀងសម្ដែងថ្ងៃទី៩មេសា

លោកគង់ វិសាល ៖និយាយរឿងលោកព្រាប សុវត្ថិ ច្រៀងសម្ដែងថ្ងៃទី៩មេសា

ភ្នំពេញ៖លោកគង់ វិសាល ដែលជាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍បាយ័ន​និងមាន​បទពិសោធន៍រៀប​ចំ​Con​certs​ ធំៗជាង២០ឆ្នាំមកហើយនោះបានឲ្យដឹង​ថានៅថ្ងៃទី៩ខែ​មេសា​ឆ្នាំ២០២២ មុនពិធីបុណ្យ​ប្រពៃណី​ចូល​ឆ្នាំ​ខ្មែរនាពេលខាង​មុខនេះលោកនឹងអញ្ជើញកំពូល​តា​រាចម្រៀងលោកព្រាប សុវត្ថិ ច្រៀងសម្ដែង​នៅ​ភោជនីយ​ដ្ឋានThe Fun របស់លោកដែលមាន​ទីតាំង​នៅ​ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការ​ឧបត្ថ​ម្ភ​ដោយស្រា​បៀរ​អង្គរដែលលោក​ជឿរថានឹងមានអតិថិជននិងអ្នកគាំទ្រលោកសុវត្ថិ ជាច្រើនទៅទៅញាំ​អា​ហារនិងទស្សនា​ដោយ​ផ្ទាល់យ៉ាងច្រើនកុះកមិនខាន។លោកវិសាល ដែលមានភាគហ៊ុនមួយផ្នែកនៅThe Fun ថាលោក​ព្រាប សុវត្ថិ នឹង​ច្រៀង​ពី៥ទៅ៦បទសម្រាប់កម្មវិធីពិសេសនោះ តែលោកសុំមិននិយាយ​ពី​តម្លៃ​ខ្លួន​តារាGalaxy រូបនេះទេ ដោយ​គ្រាន់តែបង្ហើបថាលោកសុវត្ថិ តែងតែមានតម្លៃខ្លួន​នាំមុខគេជានិច្ចគឺ​សាកសមទៅ​និងកេរ្ដិ៍​ឈ្មោះរបស់លោក។

អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះថាចំពោះមូល​ហេតុដែលលោកជ្រើស​យកកំពូល​តារាចម្រៀងព្រាប សុ​វត្ថិ ច្រៀងនៅហាងលោកក្នុង​កម្មវិ​ធីតន្រ្ដីAngkor Music Night នោះដោយសារតែលោកសុវត្ថិ នៅតែជាSuper Star របស់មហា​ជន​ដែលគ្រប់គ្នាទទួលស្គាល់ ព្រោះតាំងពីលោកចាប់អាជីពចម្រៀង​រយៈពេលជាង២០ឆ្នាំ​មក​នេះ​មិនទាន់មានតារារូបណាផ្ដួលលោកបានឡើយ។អ្នកដឹកនាំសិល្បៈនៅបាយ័នដ៍មានប្រជាប្រិយភាព រូបនេះរំលឹក​អនុស្សា​វរីយ៍ជាមួយលោកសុវត្ថិ ថាលោកបានស្គាល់​អតីតតារាចម្រៀង​ហង្សមាស​រូបនេះតាំង​ពីមុន​លោកក្លាយ​ជាតារាចម្រៀងល្បីឈ្មោះម្លេះព្រោះកាលពីឆ្នាំ៩៤ ,៩៥ លោករៀន​នៅវិទ្យាល័យ​ឥទ្រ្ទទេវីជាមួយគ្នាតែលោកសុវត្ថិ រៀនខ្ពស់ជាងលោកមួយថ្នាក់​ដែល​ពេលនោះលោក ក៍មិន​ទាន់មានភរិយាដែរ។

អ្នកដឹកនាំប្រគុំតន្រ្ដីលេចធ្លោរូប​នេះបញ្ជាក់ដែរថា​ព្រាប សុវត្ថិ ជាកំពូល​តារាចម្រៀងដែលមានសុជីវធ័មល្អ រាក់​ទាក់​(friendly)ដែលគ្រប់គ្នា​ស្រ​លាញ់​​និងចូលចិត្ត​ស្ដាប់​បទចម្រៀងគាត់ ។លោកវិសាល ក៍បានថ្លែង​អំណរ​គុណ​ដល់ភរិយា​លោក​ព្រាប សុវត្ថិ គឺអ្នក​ស្រីឡុង ស្រីមុំ ហៅម៉ីម៉ី ផងដែរដែលផ្ដល់ការរាប់អាន​ជាមួយលោក​ជាច្រើន​ឆ្នាំមកដល់​​ពេល​នេះហើយតែងតែមានតម្លៃពិសេសរបស់ព្រាប សុវត្ថិ ពេលធ្វើ​ការ​ជាមួយលោក ខណៈដែល​លោ​ក​​សុវត្ថិ ជាតារាដែលធ្វើការនិងរាប់អានជាមួយលោកដោយ​បេះ​ដូង។អ្នកដឹកនាំប្រគុំតន្រ្ដី​រូបសង្ហាររូប​នេះបន្ថែម​ទៀត​ថា​ក្រៅពីបានធ្វើការងារសិល្បៈជាមួយ​លោកសុវត្ថិ រយៈពេល​ជាង២០ឆ្នាំកន្លងមកនេះ នាពេលខាងមុខ​នេះលោក​ក៍​ត្រៀម​នឹងធ្វើការ​ងារ​ថ្មី​ជាមួយកូនៗប្រុស​របស់​កំពូលតារាចម្រៀងរូបនេះផងដែរ។

 ថ្វីត្បិតតែលោកគង់ វិសាល មិនបញ្ជាក់ពីតម្លៃខ្លួនលោកព្រាប សុវត្ថិ ច្រៀង៦បទស៊ីថ្លៃ​ប៉ុន្មានក៍ដោយ តែតាមព័ត​មានថាលោកសុវត្ថិ នៅតែជាតារាដែលមានតម្លៃខ្លួន​ខ្ពស់ជាងតារា​ទាំង​ឡាយដដែលគិតត្រឹមឆ្នាំ២០២២ នេះ។លោកវិសាល រំពឹងថាបន្ទាប់ពីលោកព្រាប សុវត្ថិ ទៅអង្រួនឆាកតន្រ្ដីThe Fun រួចហើយនឹងធ្វើឲ្យគេស្គាល់​និង​គាំទ្រ​ហាង​របស់លោកកាន់តែ​ច្រើន​ថែមទៀតជាមិនខាន៕

RELATED ARTICLES