ភ្នំពេញ៖មាស សុខសោភា បានដើរចេញពីថោន រយៈពេលជាង១ឆ្នាំទៅហើយដើម្បីទៅជ្រកនៅរាម ដែលទ្រនុំថ្មីនេះនាងគឺជាតួឯកទោលម្នាក់ឯងព្រោះគ្មានតារាណាដែលមានកេរ្ដិ៍ឈ្មោះឬទេពកោសល្យប្រហាក់ប្រហែលនាងដើម្បីប្រជែងជាមួយសុខសោភា ឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រោយពីសោភា ចាកចេញពេលនេះថោន មិនទាន់រកអ្នកជំនួសតំណែងតារាចម្រៀងសំនៀងផ្អែមរូបនេះបានទេ បើទោះជាបាន មុន្នីល័ក្ខ ត្រូវបានគេមើលឃើញថានាងជាតារាចម្រៀងម្នាក់ដែលច្រៀងបទស្លូវនៅថោន បានល្អជាងគេក្ដី។មុន្នីល័ក្ខ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលសោភា ចាកចេញគឺថោន ប្រៀបបានបាត់ពេជ្រ១គ្រាប់អីចឹង។ដោយឡែកអតីតអ្នកចាត់ការទូទៅរបស់ថោន លោកលោកករុណា ពេជ្រ បានឲ្យដឹងថាទោះជាពេលនេះសុខសោភា លែងជាអ្នកចម្រៀងរបស់ថោនក្ដី ប៉ុន្ដែផលិតកម្មមួយនេះនៅតែបើកទ្វាស្វាគមន៍សោភា ឲ្យតែនាងចង់វិលវិញ ដែលមានន័យថាតារាចម្រៀងរូបនេះនៅតែអាចក្លាយទៅជាអ្នកចម្រៀងរបស់ថោន ជាលើកទី២។
យ៉ាងណាមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងច្រៀងនៅថោន អស់រយៈពេល៩ឆ្នាំ អីចឹងដល់ពេលវេលាត្រូវផ្លាស់ប្ដូរកន្លែងធ្វើការ ហេតុនេះនាងគ្មានបំណងវិលចូលទៅថោន នោះទេ។តែនាងថាចំពោះទំនាក់ទំនងរវាងនាងនិងថៅកែប្រុសស្រីរបស់ថោន គឺនៅតែដដែល ហើយបើលោកទាំងពីរមានកម្មវិធីណាមួយហៅនាងចូលរួមគឺនាងនៅតែទៅដោយរីករាយ។
អ្នកជំនាញសិលល្បៈលោកនូ ស៊ឹប បានលើកឡើងថាសម្ថភាពដូចមាស សុខសោភា ផលិតកម្មណាកចង់បានដែរ ហើយលោកជឿរថាទោះជាតារារូបនេះទៅចូលកន្លែងណាក៍នាងនៅតែល្បី។ប៉ុន្ដែអ្នកតាមដានក្នុងសិល្បៈបានលើកឡើងថាមាស សុខសោភា តាំងពីចេញពីថោន មករាម នាងមិនទាន់មានបទណា១បទល្បីខ្លាំងដូចមុននោះទេ ហើយតាមកម្មវិធីConcerts មួយចំនួនគេច្រើនតែឃើញនាងលើកយកបទចម្រៀងនៅថោន ទៅច្រៀងឡើងវិញ។ចំណែកស្វាមីរបស់សោភា គឺលោកអ៊ឹត រ៉ាដា វិញក៍មិនមានការផលិតបទចម្រៀងឲ្យភរិយាច្រៀងនៅផលិតកម្មCamtax ច្រៀងដូចមុនទៀតដែរ ទើបធ្វើឲ្យសោភា ត្រូវពឹងលើរាម តែ១ច្រក ហើយបើមិនមានបទល្បីគឺពិបាកប្រឈម។យ៉ាងណាការទៅដល់រាម របស់សោភា ធ្វើឲ្យនាងក្លាយទៅជាថៅកែស្រីមានហាងដល់ទៅ២ ហើយពេលនេះនាងថែមទាំងដឹកដៃប្ដីរកស៊ីផ្នែកអចលនទ្រព្យទៀតផង ហេតុនេះហើយគេជឿរថាតារាវ័យជាង៤០ឆ្នាំរូបនេះគ្មានវប្បដិសារីចំពោះការផាត់ចោលហង្សមាស និងរាម ដើម្បីទៅផ្ញើរខ្លួនជាមួយរាម ឡើយ៕