ភ្នំពេញ៖ខណៈដែលមិត្តរួមអាជីពដូចជាឱក សុគន្ធកញ្ញា,សួស វីសា និងពេជ្រ សូលីកា ជាដើមពួកគេពេលនេះសុទ្ធតែមានកូនម្នាក់១គ្រាន់ប្រលែងលេងអស់ទៅហើយនោះសុគន្ធ និសា ដែលរៀបការមុនពួកគេនោះបែជានៅតែមិនទាន់បានកូនង៉ែតដូចគេឡើយទើបធ្វើឲ្យមានការលើកឡើងថាចំណងស្នេហានាងអាចនិងមិនសូវមានសុភមង្គលហើយប្រឈមភាពសោះកក្រោះទៀតផង។ការលើកឡើងបែបនេះដោយសារតែមានប្ដីប្រពន្ធតារាខ្លះក្រោយរៀបការច្រើនឆ្នាំអត់កូនមានគូស្នេហ៍ខ្លះបានជួបភាពរង្គោះរង្គើរក្នុងគ្រួសាររហូតដល់ចែកផ្លូវគ្នាទៀតផងក្នុងនោះមានដូចជាអ្នកនាងអឿន ស្រីមុំ និងកែវ ពិសី ជាដើម។ប៉ុន្ដែបើក្រឡេកមកមើលសុគន្ធ និសា និងស្វាមីនាងលោកចៅ សម្បត្តិ វិញចំណងស្នេហាពួកគេនៅតែមានភាពរឹងមាំដដែល បើទោះជាមិនសូវបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចគូស្នេហ៍តារាដ៍ទៃទៀតមែន តែអ្នកទាំង២មិនដែលបញ្ចេញភាពសៅហ្មងដាក់គ្នានោះទេ។អ្វីដែលគូរឲ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះសុគន្ធ និសា បានចាប់ផ្ដើមបណ្ដើរស្វាមីចូលរួមតាមបណ្ដារកម្មវិធីអ្នកសិល្បៈរួមអាជីពកាន់តែច្រើនជាងមុនដែលបញ្ជាក់ឲ្យគ្រប់គ្នាដឹងថាពួកគេទោះជាមិនទាន់ទទួលបានចំណងដៃកូនដំបូងដូចក្ដីប្រាថ្នាក្ដី តែអ្នកទាំងពីរមានភាពចុះសម្រុងគ្នាខ្លាំងណាស់។ប៉ុន្ដែទាំងក្រុមគ្រួសារទាំងសងខាង រួមទាំងមិត្តភក្ដិរួមអាជីពរបស់និសា ពួកគេសុទ្ធតែជម្រុញឲ្យនាងឆាប់ពពោះយកកូនឲ្យបានលឿនកាន់តែល្អ ព្រោះបើពន្យាពេលតទៅទៀតនោះតារាហង្សមាសរូបនេះអាចប្រឈមជួបរឿងបារម្ភអត់កូនដូចមមាស សុខសោភា ជាមិនខានឡើយ។
គូររំលឹកថាសុគន្ធ និសា បានរៀបគម្រោងយកកូននៅឆ្នាំ២០២១ ដោយផ្លាស់ប្ដូរចិត្តពីការចង់សម្រាលកូនដំបូងនៅអាមេរិក ដែលកើតភ្លាមបានសញ្ជាតិអាគាំងភ្លែតនោះ ព្រោះតែនាងមិនទាន់ទទួលបានសិទ្ធិចេញទៅរស់នៅស្របច្បាប់(Visa)ទើបចង់យកកូនក្នុងស្រុកវិញ។ប៉ុន្ដែផែនការណ៍នេះត្រូវបានជាប់គាំងដោយសារតែនិសា បានកើតកូវីដ កាលពីដើមខែមីនាឆ្នាំ២០២១ ទើបរហូតមកដល់ពេលនេះអ្នកនាងសុគន្ធា ហៅនិសា មិនទាន់រៀបគម្រោងយកកូនជាថ្មីនោះឡើយ។
សុគន្ធ និសា បានចេញច្រៀងសម្ដែងដោយសេរីព្រោះស្វាមីនាងមិនប្រចណ្ឌហួងហែងនោះទេហើយថែមទាំងអត់ដែលដើរតាមនាងនៅឆាកតន្រ្ដីដូចប្ដីតារាផ្សេងទៀតផង។យ៉ាងណានិសា ថានាងនិងប្ដីមានទំនុកចិត្តគ្នាខ្ពស់ទៅវិញទៅមក ប៉ុន្ដែសម្រាប់ការថតភាពយន្ដនាងមិនទាន់ទទួលរឿងថ្មីនោះទេ ព្រោះតែចង់ផ្ដោតលើការពង្រឹងអាជីពចម្រៀងច្រើនជាង។ដោយឡែកមហាជនមើលឃើញថានិសា ជានារីដែលមានសំណាងព្រោះប្ដីមិនត្រឹមតែបើកដៃឲ្យនាងលេងសិល្បៈតាមចិត្តចង់នោះទេ តែលោកសម្បត្តិ ថែមទាំងលើកទឹកចិត្តដល់នាងទៀតផង។តែនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទម្រាំបានប្រឡូកសិល្បៈតាមចិត្តចង់វិញនេះនាងព្យាយាមពន្យល់ប្ដីពីហេតុផលជាច្រើន ព្រោះតាំងពីមុនរៀបការមកម្លេះដែលស្វាមីចង់ឲ្យនាងឈប់ពីសិល្បៈដាច់ទាំងស្រុងតែម្ដង។តែនាងថាពេលនេះប្ដីបានយល់ច្បាស់ពីការស្រលាញ់អាជីពសិល្បៈរបស់នាងដែលបានតស៊ូជាង១០ឆ្នាំហើយនឹងនៅតែបន្ដច្រៀងសម្ដែងជារៀងរហូតឲ្យតែមហាជនគាំទ្រ។
ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម ល្ខិណា ,អម្ពរ ទេវី,វេត រតនា និងសារ៉ាយ សក្ខណា ជាដើម។តែតាតារាខាងលើសុទ្ធតែមានកូនរៀងៗខ្លួន គឺនៅតែនិសា ប៉ុណ្ណោះដែលពន្យាពេលអស់ជាង៤ឆ្នាំនិងពេលនេះមិនទាន់កំណត់ថាតើឆ្នាំណាទើបត្រូវតែយកកូនង៉ាបីប្រលែងលេងឲ្យបានដូចមិត្តភក្ដិឲ្យខាងតែបាននោះឡើយ៕