Thursday, November 28, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​ជួបសំណេះសំណាល ក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកទឹកផុស

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​ជួបសំណេះសំណាល ក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង ៩ ក្នុងស្រុកទឹកផុស ដើម្បីត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ពិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ផាក់ឱ្យដឹងតាមរយៈគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា “ព្រឹកថ្ងៃទី០៧ ខែមេសា ​ឆ្នាំ២០២២​ ខ្ញុំបាទ បានចូលរួមក្នុងពិធីជួបសំណេះ សំណាល​ ពិភាក្សាការងារ​ ត្រួតពិនិត្យសភាពការណ៍ទូទៅ​ ជាមួយក្រុមប្រឹក្សាឃុំទាំង​០៩​ ​ក្នុងស្រុកទឹកផុស ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ នៅសាលាស្រុកទឹកផុសខេត្តកំពង់ឆ្នាំង” ។

តាមការបញ្ជាក់របស់លោកគឹម វាសនា​  ការអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកទឹកផុស ពីសំណាក់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ គឺដើម្បីត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និងដើម្បីដោះស្រាយកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

RELATED ARTICLES