ភ្នំពេញ៖តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ត្រូវបានគេទទួលស្គាល់សម្ថភាពថាជាអ្នចម្រៀងជើងខ្លាំងម្នាក់ក្នុងចំណោមតារាចម្រៀងល្បីៗនាពេលបច្ចុប្បន្នព្រោះរាល់កម្មវិធីប្រលងចម្រៀងធំៗភាគច្រើននៅវគ្គដំបូងបេក្ខជនច្រើនតែយកបទរបស់លោកឆោម ទៅច្រៀង ទើបធ្វើឲ្យតារាសាន់ដេនៅតែមានយ៊ីអ៊ុនល្អបើទោះជាពេលនេះវីរៈយុទ្ធ មានប្រពន្ធកូន១ក្ដី។ប៉ុន្ដែថ្មីៗនេះហង្សមាសបានជ្រើសបានតារាចម្រៀងសួ វិចិត្រ ជាម្ចាស់ពានBeat The Best រដូវកាលទី១ទើបធ្វើឲ្យអ្នកតាមដាននីក្នុងសង្គមសិល្បៈលើកឡើងថាពេលនេះកូនប្រសារអ្នកជំនួញធំលោកហាក់ សែ មានគូប្រជែងធំម្នាក់ទៀតហើយព្រោះថាលោកវិចិត្រ មានសម្ថភាពអាចច្រៀងបានបទរបស់លោកឆោម មិនចាញ់ម្ចាស់ដើមនោះទេ ខណៈដែលគូប្រជែងរបស់វីរៈយុទ្ធ ទី១គឺលោកវណ្ណា ស័ក្ក ដែលមានសំនៀងស្ទើតែច្រឡំគ្នានិងលោកចាន់ឆោម ផងដែរ។Fan របស់លោកឆាយ ចាន់ឆោម បានលើកឡើងថាចាប់ពីពេលនេះតទៅតារាចម្រៀងដែលអាចច្រៀងបានទាំងសម្លេងខ្ពស់និងទាបរូបនេះអាចនឹងពិបាកទប់ទល់វិចិត្រ ហេតុនេះហើយបើលោកវីរៈយុទ្ធ គ្មានបទខ្លាំងៗដូចមុនទេនោះការគាំទ្រនិងបែកខ្ញែកជាមិនខាន។
យ៉ាងណាជុំវិញរឿងលោកឆាយ វីរៈយុទ្ធ ថាតើអាចនឹងចុះខ្សោយឬត្រូវសួ វិចិត្រ ដណ្ដើមបានទីផ្សារបានឬអត់ព្រោះពេលនេះវិចិត្រ ចាប់ផ្ដើមវាយលុកទីផ្សារចម្រៀងនៅហង្សមាសនោះត្រូវបានអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសនិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាវីរៈយុទ្ធ ក៍មិនខុសពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរព្រោះកន្លងមកមានតារាជាច្រើនព្យាយាមតែងខ្លួន និងច្រៀងតាមប៉ុន្ដែនៅទីបំផុតអ្នកដែលល្បីល្បាញគឺនៅតែជាតារាហ្សីនរបស់គេដដែល ហើយអ្នកCopy បានត្រឹមជួយឲ្យតារាទាំងនោះល្បីថែមទៀត។ចំពោះករណីរបស់សួ វិចិត្រ វិញអ្នកភ្លេងរូបនោះថាគេអាចច្រៀងបទលោកវីរៈយុទ្ធ បានមែន ប៉ុន្ដែសម្លេងមិនដូចគ្នានោះទេគឺច្រៀងផ្សេងគ្នា ហេតុនេះហើយមិនធ្វើឲ្យប៉ៈពាល់ដល់វីរៈយុទ្ធ ឡើយ។លោកគ្រូភ្លេងរូបនោះបន្ថែមទៀតថាវីរៈយុទ្ធ បានទៅដល់ទិសដៅទៅហើយអីចឹងអ្នកមកក្រោយទើបតែចាប់ផ្ដើមឈានជំហ៊ានដំបូងប៉ុណ្ណោះ ហើយការដែលតារាចម្រៀងមួយនិយមច្រៀងឬលេងស្ទីលតាមតារាចម្រៀងម្នាក់មិនមែនជាការប្រជែងនោះទេ ប៉ុន្ដែវាឆ្លុះបញ្ចាំងថារូបគេទទួលស្គាល់ថាម្ចាស់ដើមនោះជាតារាចម្រៀងល្បីម្នាក់បាត់ទៅហើយ។
អតីតតារាចម្រៀងBlue diamond ,M និងBig man លោកឆាយ វីរៈយុទ្ធ ដែលកំពុងឈជើងនៅសាន់ដេនោះមានព័តមានថាលោកក៍ស្ថិតក្នុងបញ្ជីដែលហង្សមាសចង់បានដែរ ហើយប្រសិនបើលោកឧកញ៉ាខែម ប៊ុនថៃ ចេញទៅGalaxy ទៀតនោះលោកចាន់ឆោម កាន់តែមានភាគរយខ្ពស់ក្នុងការទៅទ្រនុំធំនេះ។ប៉ុន្ដែវីរៈយុទ្ធ ធ្លាប់ប្រាប់ថាលោកនៅមានកុងត្រាជាមួយសាន់ដេនៅឡើយ នឹងមានការងារជាច្រើនទៀតត្រូវធ្វើជាមួយក្រុមហ៊ុនផងដែរ ហេតុនេះហើយគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មឆាប់ៗនោះទេ។អ្នកជំនាញសិល្បៈមើលឃើញថាលោកវីរៈយុទ្ធ ពេលនេះគឺជាតួឯកនៅសាន់ដេក្រោយលោកប៊ុនថៃ ដើរចេញ ប៉ុន្ដែការចាកចេញរបស់របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ពីហង្សមាសទៅGalaxy នោះធ្វើឲ្យឆោម មានភាគរយចូលហង្សមាសខ្ទង់ត្រឹម៣០% ដែរ តែបើលោកសិរីមន្ដ នឹងចេញពីហង្សមាសមែន នោះលោកឆោម អាចនឹងទៅហង្សមាសដល់ទៅជាង៥០%ឯណ្ណោះ។
ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកថាជាតារាដែលមានទ្រព្យច្រើនបន្ទាប់ពីលោកក្លាយជាកូនប្រសាររបស់អ្នកជំនួញធំលោកហាក់ សែ ក្រោយពីលោកចាន់ឆោម រៀបការជាមួយអ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ និងពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ហៅAtara ។លោឆោម ធ្លាប់ប្រាប់ថាលោកចង់បានកូន៣នាក់ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅ ហេតុនេះហើយលោកត្រូវតាមយកកូន២នាក់ថែមទៀតនាពេលខាងមុខនេះហើយបើផែនការណ៍នេះបានសម្រេចនោះវីរៈយុទ្ធ នឹងមានកូនស្មើលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ដែរ៕