Thursday, October 24, 2024
Homeតារាខ្មែរឌុច លីដា ៖ប្ដីមិនដែលហាមឃាត់ថតឈុតអោបថើប

ឌុច លីដា ៖ប្ដីមិនដែលហាមឃាត់ថតឈុតអោបថើប

ភ្នំពេញ៖កាលនៅក្រមុំឌុច លីដា ធ្លាប់ធ្វើឲ្យគ្រប់គ្នាស្រឡាំងព្រោះតែនាងក្លាហាន​ហ៊ានថតឈុត​ខ្លះស៊ិចស៊ី​ខ្លាំង​និងមានស្នេហារោលរាលរហូតអ្នកទស្សនាក្ដៅសាច់ទៀតផងដូចជារឿង”ស្បែក​គង់” និង”នារីវេទមន្ដ”ជាដើម​ទើបធ្វើឲ្យតារាស្រអែមស្រស់​រូបនេះបំបែកឯតទគ្គកម្មតារា​ស៊ិច​ស៊ី​ទាំងឡាយអស់។ប៉ុន្ដែនៅ​ពេលដែល​លីដា មានស្វាមីជាមន្រ្ដីរាជការនិងកូនប្រុសមួយនេះ​គេ​ជឿរថានាងប្រាកដជាបញ្ចប់ការថតភាពយន្ដ​បែបក្ដៅ​សាច់​ទាំងនោះទាំង​ស្រុងជាមិនខាន​ព្រោះថា​ស្វាមីនាងនឹងមិនអនុញ្ញាតិ្តជាដាច់ខាត។

 យ៉ាងណាជុំវិញរឿងរ៉ាវនេះក្នុងជំនួបកាលពីពេលថ្មីៗនេះឌុច លីដា ថាប្ដីនាងមិន​ហាម​ឃាត់​ចំពោះការបន្ដអាជីព​ចាស់របស់នាងនោះទេហើយ​ក្នុងនោះការថតរឿងគឺនៅលើរូបនាង​ផ្ទាល់​ជាអ្នកសម្រេចចិត្តមិនមែនស្វាមីឡើយ។តែលីដា បែជាថាពីមុននាងក៍មិនដែលថតស៊ិច​ស៊ីដែរអីចឹងពេលនេះនៅតែដូចមុន។ប៉ុន្ដែតារាកូន១រូបនេះ​ថានាង​មិនទាន់ច្បាស់ថានឹងអាចថតភាពយន្ដទូទៅដូចមុននៅពេលណាឡើយ ព្រោះថាពេលនេះកូននាងនៅតូច ហេតុ​នេះ​ហើ​យ​​​ការ​ទទួលថតរឿងភាគឬការងារសិល្បៈទាំងឡាយណា​នៅតាមខេត្តនាងមិនទាន់ទទួល​នោះ​​ទេ គឺថត​តែការងារណាដែលខ្លីៗដូចជាស្ពតអប់រំអីសិនប៉ុណ្ណោះ។

 ឌុច លីដា បានភ្ជាប់ស្នេហ៍បុរសវ័យចំណាស់ដែលពេលនេះកូនប្រុសទី១​របស់​នាង​ឈ្មោះកិត្យាមណី មានវ័យ​ជាង​២ឆ្នាំ​ទៅហើយ ប៉ុន្ដែលីដា មិនទាន់សម្រេចចិត្តរឿង​ហ៊ាន​ដឹក​ដៃប្ដីជាមន្រ្ដីរាជការរៀបការជាចំហ​ជាលើកទី២​នោះទេ ក្រោយពីនាងបានរៀបការដោយលាក់​លៀ​ម​ម្ដងរួចទៅហើយកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០។លីដា នៅតែប្រកាន់ទស្សនៈថា​មង្គ​ល​ការ​មិន​មែនជារឿងចាំបាច់បំផុតក្នុងជីវិតរបស់នាងឡើយ​តែនាងអាចនឹងធ្វើពិធី​នេះជា​សា​ធា​រ​ណៈ​ដែលមានលក្ខណៈធំដុំនៅពេលដែលកូនប្រុសរបស់នាងមានវ័យ​៥ទៅ៦ឆ្នាំពោល​គឺអាច​ឆ្នាំ​២០២៦ ឯណ្ណោះ។លីដា បន្ថែមថាអំឡុងពេលនេះនាងក៍មិនទាន់ចង់បានកូនទី២ដែរ​ហើយមាន​គម្រោងធ្វើ​ជំនួ​ញផ្ទាល់​ខ្លួននាពេលខាងមុខនេះ តែនៅពេលចេញជារូបរាងទើប​ប្រ​កាស​។

ក្រៅពីឌុច លីដា តារាដែលយកស្វាមីវ័យចំណាស់មានដូចជានាងដាញ់ ម៉ូនីកា,កែវ ពិសី,កែវ ពេជ្រពិសី,នៅ សុ​និតា ,ចាន់ សុធារ័ត្ន និងគឹម លក្ខិណា ជាដើម៕

RELATED ARTICLES