Friday, June 27, 2025
Homeសង្គម និងជីវិតកម្លាំងការពារព្រំដែន ទទួលពលរដ្ឋខ្មែរជិត៥០០នាក់ ចូលស្រុក

កម្លាំងការពារព្រំដែន ទទួលពលរដ្ឋខ្មែរជិត៥០០នាក់ ចូលស្រុក

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួត

ពិនិត្យពលរដ្ឋឆ្លងដែន ស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្ត្រ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បាន

ចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលប្រជា

ពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជា វិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ប្រជាពលរដ្ឋដែលវិលចូលប្រទេសកម្ពុជា ទាំងអស់មានចំនួន ៤៥៥នាក់ ស្រី ១៨៦នាក់ ក្មេង៥៤នាក់ ក្មេងស្រី ៣២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖ អវិជ្ជមានកូវីដ-១៩ ទាំងអស់ ។

ដោយឡែកពលករចំនួន ១២នាក់ ស្រី ៣នាក់ កុមារ ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ៤៤៣នាក់ ស្រី ១៨៣នាក់ ក្មេង​ ៥៤នាក់ ក្មេងស្រី ៣១នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំ ដល់១៨ឆ្នាំ ចំនួន២១នាក់ ស្រី ១៣នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

RELATED ARTICLES