Friday, June 27, 2025
Homeសង្គម និងជីវិតកូនក្រមុំទៅរៀនកួរ បាត់ខ្លួន ម៉ែប្រកាសរក

កូនក្រមុំទៅរៀនកួរ បាត់ខ្លួន ម៉ែប្រកាសរក

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានសុំឪពុកម្តាយចេញពីផ្ទះ ដើម្បីទៅសាលារៀនកួរភាសាអង់គ្លេស ស្រាប់តែក្រោយមកក៏បាត់ខ្លួនរហូត មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមរកសព្វកន្លែង ប៉ុន្តែមិនមានតម្រុយបន្តិចណាសោះ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះខឺ ថាវី អាយុ១៦ឆ្នាំ មុខជារបរសិស្ស រៀនថ្នាក់ទី១០។ យុវតីរូបនេះ បានបាត់ខ្លួន កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រោយពីប្រាប់ក្រុមគ្រួសារថា ចេញទៅរៀនកួរភាសាអង់គ្លេស រួចក៏បាត់ខ្លួនតែម្តង។

យោងតាមនារីឈ្មោះ  ខឺ ចាន់នី ដែលត្រូវជាបងស្រីរបស់យុវតីដែលបាត់ខ្លួនខាងលើ បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “បើបងប្អូនណាបានប្រទះឃើញគាត់ ជួយទំនាក់ទំនងមកលេខ ០៩៦ ៦៣៣ ៥៥ ០១ ឬក៏ទំនាក់ទំនងមកតាម chat កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ៧ៈ០០ នាទីល្ងាច ពេលដែលគាត់ចេញពីសាលារៀនកួរភាសាអង់គ្លេស បានបាត់ខ្លួន ហើយមកទល់នឹងម៉ោងនេះហើយ មិនទាន់បានរកឃើញ ពុំមានដំណឹងអីនោះទេ គាត់មានឈ្មោះ ខឺ ថាវី អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១០ សុំជួយស៊ែរបន្តផង…”៕

RELATED ARTICLES