Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ស្ងាត់២ច្រក

ពេជ្រ សូលីកា ៖ស្ងាត់២ច្រក

ភ្នំពេញ៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ធ្លាប់បង្ហើបថានាងចង់រៀបការ​កាលពីឆ្នាំ​២០២១ តែដោយ​សារតែកូវីដផ្ទុះពេកទើបធ្វើឲ្យគម្រោងធ្វើកូន​ក្រមុំត្រូវលុបចោលជាបន្ទាន់​ទៅ​វិញ។ចំណែកកាលពីដើមខែមេសា​ឆ្នាំ២០២១ វិញស្រីពេជ្រ បង្ហាញសញ្ញាពពោះកូនទី២​ជាកូន​ស្រី ស្រាប់តែពេលនេះទាំងមង្គលការនិងការ​យកកូន​ថែម​ត្រូវ​បានអ្នកចម្រៀងហង្សមាសរូប​នេះ​ផ្អឹប​ចោល​ទាំងពីរ​ព្រមគ្នាតែម្ដង។

យ៉ាងណាការពន្យាពេលរៀបការ និង​ការ​ពពោះកូនស្រីនេះ​មិន​​ជះ​ឥទ្ធិពលដល់សុភមង្គលរវាង​រូបនាងនិងស្វាមី​នោះទេ តែផ្ទុយទៅវិញអំឡុង​ពេលនេះ​សូ​លីកា បែជាសន្សំទ្រព្យបានកាន់តែច្រើនថែមទៀតក្នុងនោះ​ដូចជានៅ​ឆ្នាំ​២០២១ នាងបាន​ទិញ​ផ្ទះវីឡារឃ្វីន​តម្លៃ​ជាង៣០ម៉ឺនដុល្លារ និងបន្ទប់ខុនដូ១តម្លៃជាង១០ម៉ឺនដុល្លារ ស្រប​ពេល​ដែល​សព្វថ្ងៃអតីតតារាម្រៀង​នៅភោជ​នីយដ្ឋានបុប្ផាជាយដែនរូបនេះជិះរថយន្ដទំ​នើបៗដល់ទៅ៣គ្រឿងឆ្លាស់​គ្នាមានដូចជាPorsche ,BMW និងRange Rover ។ការមានទ្រព្យសរុប​ចូល​ខ្ទង់​លាន​ដុល្លាររបស់សូលីកា នាពេល​នេះក្រោយពីនាងបានក្លាយ​ទៅជាភរិយា​លោកគឹម ហាន ដែ​ល​ជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់មកពីអូស្រា្ដលី ហើយពេលនេះចំណងស្នេហា​នាង​កាន់​តែរឹងមាំនិងគ្មានឧបស័ក្កឡើយបន្ទាប់ពីនាងស្ងាត់​ជម្លោះស្នេហាត្រី​កោ​ណ​​ជាមួយអតីត​សង្សារ​ប្ដីគឺនាងថៃ នារី​សុ​ជាតា ។

  សូមបញ្ជាក់ថាពេជ្រ សូលីកា ក៍មិនខុសពីឱក សុគន្ធកញ្ញា និងសួស វីសា ដែរពោល​គឺអាជីពចម្រៀង​មិនសូវ​មានភាពលេចធ្លោរនោះទេក្រោយពីមានប្ដីនិងកូន១ដូចគ្នានេះ។អ្វីដែលសូលីកា នៅតែហូទឹកនេត្រាជា​រៀងរាល់​រាត្រីនៅពេលដែលនាងមានអ្វីៗស្ទើគ្រប់យ៉ាង​ក្នុង​ដៃ​នេះគឺម្ដាយជាទី​ស្រ​លាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាការប្រកាសសាល​ក្រម​កាលពីថ្ងៃទី២៥​ខែ​សី​ហាឆ្នាំ២០២១ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ​រយៈពេល១២​ឆ្នាំ ពីបទ​ឃាតកម្មតាមមា​ត្រា​ទី១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីម្ដាយនាងត្រូវបានសម្ថកិច្ចចាប់​ខ្លួន​កាល​ពីថ្ងៃទី​១១ខែ​មករា​ឆ្នាំ២០២០ ពាក់ព័ន្ធករណី​ឃាតកម្មលើគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខលី ។យ៉ាងណាសូលីកា មាន​សង្ឃឹមបានជួបម្ដាយវិញនៅឆ្នាំ២០៣២ ដែលពេលនោះកូន​ប្រុស​នាង​ឈ្មោះ​ហង្ស អ៊ារីវេស្ដេ នឹងមានអាយុ​ជាង១៣ឆ្នាំ៕

RELATED ARTICLES