Thursday, October 24, 2024
Homeតារាខ្មែរបេប៊ី ៖នៅតែចេញមិនរួច

បេប៊ី ៖នៅតែចេញមិនរួច

រយៈពេលជាង២ឆ្នាំមកហើយដែលស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី បាត់មុខពី​ឆាក​តន្រ្ដី​​ទាំង​ឡាយទាំង​ស្រុងតែ​ម្ដង​ដែលការដកថយ​ពីរាំច្រៀងរបស់តារាសាច់ដូចបណ្ដូល​ចេក​រូបនេះបង្កឲ្យមាន​ការ​សង្ស័​យ​ជាច្រើនដូចជា​អ្នក​ខ្លះថានាងមានបញ្ហារជាមួយថោន និងខ្លះ​ទៀត​ថាស្រីស្រស់អាចត្រូវគូស្នេហ៍ហាមមិនឲ្យលេង​សិល្បៈទៀត​ជា​ដើម​។ប៉ុន្ដែ​ក្នុងជំនួប​កាល​ពី​ដើម​ខែមករា បេប៊ី នៅតែអះអាងថាដាច់ខាតនាងមិនអាចបញ្ឈប់​អាជីពដែលនាង​ស្រ​លាញ់​បំផុតនេះនៅត្រឹមហ្នឹងបានឡើយ។អតីតពិធីការិនីCTN រូបនេះថានាងនឹងវិលវិញនៅពេល​វេ​លា​ដែលសម​ស្របមួយនាពេលខាងមុខនេះ ហើយជុំវិញការបាត់ខ្លួនមួយរយៈធំ​របស់​នាង​នេះ​ដោយសារតែហេតុផល២​យ៉ាង​គឺទី១៖នាងរងចាំឲ្យកូវីដ ស្ងាត់ជាងនេះសិន និងទី២៖នាង​ជាប់​មុខជំនួញ​បើក​ហាងកាហ្វេ ដល់ទៅ៤ទីតាំងផ្សេង​គ្នា។រចនាពេជ្រ បញ្ជាក់ថានាង​គ្មានគូស្នេហ៍​ហួងហែង ឬហាមឃាត់នាងមិនឲ្យលេងសិល្បៈនោះទេ។

 ទោះជាបេប៊ី ថានឹងត្រូវតែវិលវិញមែន តែនៅមុនចូលឆ្នាំខ្មែរដែលតារាមួយចំនួននៅ​ថោន ចេញ​បទប្រពៃណី​ស្វា​គមន៍ឆ្នាំថ្មីនេះបេប៊ី បែជាគ្មានបទថ្មីៗដូចគេវាយលុកទីផ្សារឡើយ ទើបធ្វើឲ្យនាងកាន់តែ​ពិបាកប្រឈមក្នុង​ការ​ស្ដារ​ទីផ្សារសិល្បៈឡើងវិញ។បេប៊ី ធ្លាប់វាចាដោយ​ទទួល​ស្គាល់​ថាការ​បាត់មុខច្រើនខែពេកគឺនឹងធ្វើឲ្យ​ពិបាក​ប្រ​ជែងទីផ្សារចម្រៀងមែន ហេតុ​នេះ​​​ហើយ​នាងបានត្រៀមខ្លួនរួចជាស្រេចថាពេលចេញមុខម្ដងទៀតគឺ​មានតែរក​អ្វី​ដែលថ្មី​និងប្លែក​បំផុតទើបអាចដណ្ដើមភាពលេចធ្លោសារជាថ្មីបាន។

 ក្រៅពីក្លាយទៅជាថៅកែហាងកាហ្វេដល់ទៅ៤ទីតាំងផ្សេងគ្នានោះបេប៊ី ក៍បានសង់ផ្ទះ​វីឡារ​តម្លៃដល់ទៅ​ជាង​៣០​ម៉ឺន​ដុល្លារ នៅខណ្ឌសែនសុខផងដែរ ដែលប្រភព​នៃ​ប្រាក់ចំ​ណា​យ​​នោះត្រូវបានអ្នកស្រីប៊ុន ណារី ម្ដាយ​របស់​បេ​ប៊ី ប្រាប់ថាបានមកពីលក់ផ្ទះ​ចាស់​នៅមុខ​ពោ​ចិនតុង និងដីធ្លីមួយចំនួនទៀតគឺគ្មានអ្នកណា​ទំនុកបម្រុងកូនស្រី​សំណព្វ​ចិត្ត​របស់​គាត់ឡើយ​។មិនមែនមានតែបេប៊ី ម្នាក់នោះទេដែលបង្កើតមុខរបរបើកហាងកាហ្វេ​ក្រៅសិល្បៈ​នោះ​តែនៅ​ឆ្នាំ២០២២ នេះគេឃើញឌួង ហ្សូរីដា,មាស សុខសោភា,មាន សូនីតា ,Dj ហេរ៉ូ និង​លោកសាយ រតនៈ ជាដើមសុទ្ធតែក្លាយទៅជាថៅកែហាងកាហ្វេដូចគ្នា។សម្រាប់បេប៊ី វិញ​នាងថាគ្រោង​សម្ពោធហាងកា​ហ្វេសា​ខា​ទី៤​របស់នាងដែលមានទីតាំងនៅខាងក្រោយសាលាទួលគោកនាពេលខាងមុខនេះមុនឡើងឆាកវិញ៕

RELATED ARTICLES