Friday, June 27, 2025
Homeសង្គម និងជីវិតស្រីស្អាតថាវរី ថាស្រារួមភេទជាមួយលោកអធិការ ក្រោយប្រកាសដោះស្រាយបញ្ចប់វិវាទស្នេហា

ស្រីស្អាតថាវរី ថាស្រារួមភេទជាមួយលោកអធិការ ក្រោយប្រកាសដោះស្រាយបញ្ចប់វិវាទស្នេហា

ភ្នំពេញ ៖ រឿងរ៉ាវស្រីប្រកាន់ប្រុសប្រកែក ដ៏កក្រើក រវាងស្រីស្អាតថាវរី ជាមួយនឹងលោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ចប់ដោយសន្តិវិធីហើយ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ក្រោយពីមានការសម្របសម្រួលទល់មុខគ្នារវាងភាគីទាំងសងខាង ក្រោមវត្តមានមេធាវីទាំងសងខាង។ ក្រោយបញ្ចប់វិវាទដ៏ចម្រូងចម្រាសមួយនេះ ស្រីស្អាតថាវរី បានបំភ្លឺពីមូលហេតុ ឬដើមចមដែលនាំឱ្យនាងនិងលោកមាស ឫទ្ធី ឈានដល់ការជ្រុលជ្រួសរួមភេទជាមួយគ្នា គឺដោយសារស្រវឹងស្រាដូចគ្នា។

យោងតាមវីដេអូឡាយរយៈពេលប្រមាណជាង៥នាទី កាលពីព្រលប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្រីស្អាតថាវរី បានរៀបរាប់ទាំងថា “ចាស នាងខ្ញុំសូមគោរពនិងជម្រាបសួរ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី នាងកញ្ញា បងប្អូនទាំងអស់គ្នា ជាពិសេសហ្វេននៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក តែម្តង នាងខ្ញុំមានរឿងចង់ឡាយផ្ទាល់ ដើម្បីជម្រាបទៅដល់បងប្អូន គឺរឿងរបស់នាងខ្ញុំដែលបានផុសនៅក្នុងផេក ប៉ុន្មានថ្ងៃមុន ដែលពាក់ព័ន្ធទៅនឹងបុគ្គល មាស ឫទ្ធី ហើយក៏ឃើញថា អ្នកសារព័ត៌មានយកទៅចុះច្រើន តាមរយៈដែលនាងខ្ញុំផុស ក្នុងផេករបស់នាងខ្ញុំ អ៊ីចឹងថ្ងៃនេះ នាងខ្ញុំជាមួយនឹងបុគ្គល មាស ឫទ្ធី បានបញ្ចប់នូវវិវាទជាមួយនឹងគ្នាហើយ។ និយាយឱ្យចំទៅ ការប្តឹងផ្តល់គ្នា ក៏ដូចជាការដែលយើងព្រមជាមួយគ្នាអីហ្នឹង បងប្អូន ពាក់ព័ន្ធទៅនឹងរឿងរ៉ាវអីផ្សេងៗទាំងអស់ គឺនាងខ្ញុំ និងលោកមាស ឫទ្ធី គឺបានបញ្ចប់នៅក្នុងថ្ងៃនេះ ម៉ោងនេះ វេលានេះហើយ តទៅថ្ងៃមុខ នាងខ្ញុំទាំង២នាក់ មិនមានបញ្ហាអ្វីឱ្យប៉ះទង្គិចគ្នាទៀតទេ គឺយើងខ្ញុំបញ្ចប់ដោយសន្តិវិធី បញ្ចប់ដោយប្រព័ន្ធផ្លូវច្បាប់ គឺមានមេធាវីរបស់នាងខ្ញុំ ក៏ដូចជាមេធាវីរបស់លោកមាស ឫទ្ធី…”។

ស្រីស្អាតថាវរី បានរៀបរាប់បន្តថា “ដោយសារតែរឿងកើតហេតុ នាងខ្ញុំក៏មានកំហុសបន្តិច ហើយលោកមាន ឫទ្ធី ក៏មានកំហុសបន្តិច ដោយសារតែយើងទាំង២នាក់ ហូបនូវគ្រឿងស្រវឹង ហើយយើងទៅជារឿងអីចឹងទៅណាបងប្អូន ហើយដែលនាងខ្ញុំរកាំរកូសដល់ថ្នាក់ផុសហ្វេសប៊ុកហ្នឹង គឺដោយសារតែនាងខ្ញុំ និងលោកមាស ឫទ្ធី យើងស្គាល់គ្នានៅថ្ងៃកើតហេតុនោះ…»។

ស្រីស្អាត ថាវរី បន្តថា «នាងខ្ញុំនៅតាមផ្លូវ កំពុងតែធ្វើដំណើរទៅទីក្រុងភ្នំពេញ វិញ ដោយនាងខ្ញុំបានមកបញ្ចប់វិវាទរវាងលោកមាស ឫទ្ធី និងនាងខ្ញុំ នៅឯខេត្តបន្ទាយមានជ័យ នាងខ្ញុំបានបញ្ចប់ហើយ ហើយនាងខ្ញុំសូមលើកឡើងម្តងទៀត អំពីជម្លោះរបស់នាងខ្ញុំ ដែលបងប្អូនតែងតែរង់ចាំស្តាប់ថា តើនាងខ្ញុំមានជម្លោះអ្វី ដល់ថ្នាក់ឈានចូលដល់ការផុសក្នុងហ្វេសប៊ុក ឈានដល់ការឡាយនៅក្នុងសារព័ត៌មាន ហើយនាងខ្ញុំទទួលស្គាល់ថា ការឡាយទៅប៉ះពាល់ ប៉ះទង្គិចកេរ្តិ៍ឈ្មោះ និងកិត្តិយសទាំងសងខាង តែនៅពេលនេះ នាងខ្ញុំដឹងថា អ្វីដែលបានកើតឡើងនេះ នាងខ្ញុំមានកំហុសទាំងពីរ នាងខ្ញុំក៏មានកំហុសបន្តិច លោកមាស ឫទ្ធី ក៏មានកំហុសបន្តិច ដោយឡែកនៅក្នុងថ្ងៃនេះ ២នាក់ខ្ញុំក៏បានដឹងកំហុសរៀងខ្លួន ហើយក៏បានស្រុះស្រួលគ្នារវាងវិវាទនៃជម្លោះនេះដែរ ហើយយើងខ្ញុំទាំង២នាក់ ក៏ឯកភាពថា នឹងបញ្ឈប់នៃបញ្ហាជម្លោះនេះដែរ នាងខ្ញុំក៏បញ្ឈប់បញ្ចប់ដែរ បញ្ចប់ជម្លោះនេះតទៅ។ អ៊ីចឹងបងប្អូនសប្បាយចិត្តទេ ការបញ្ចប់វិវាទរវាងខ្ញុំ និងលោកមាស ឫទ្ធី? បើបញ្ចប់ បងប្អូនសូមជួយស៊ែរ

មួយមកបងប្អូន ជួយស៊ែរទាំងអស់គ្នាមួយមក ហើយនាងខ្ញុំក៏មិនភ្លេចអរគុណទៅដល់បងប្អូនដែលបានជួយស៊ែរវីដេអូនាងខ្ញុំ ក៏ដូចជាចុចឡាចរូបភាពនាងខ្ញុំផុស អរគុណច្រើន ហើយឥឡូវមានបងប្អូនយើងនៅសៀមរាប ស្គាល់ខ្ញុំអត់? បើមាន មកញ៉ាំបាយជាមួយគ្នា បងប្អូននៅសៀមរាប ហើយនាងខ្ញុំសូមបញ្ជាក់ម្តងទៀតណាបងប្អូន ហ្វេសប៊ុកមួយនេះ អត់សូវមានអ្នកមើលច្រើន ទេ ព្រោះអត់សូវបានឡាយ បើហ្វេសប៊ុកមួយនោះ ដឹងតែមានហ្វេនមើលច្រើនហ្មង ព្រោះហ្វេនចង់ដឹងថា រឿងខ្ញុំទៅដល់ណាហើយ អ៊ីចឹងនាងខ្ញុំសូមជម្រាបទៅដល់បងប្អូនទាំងអស់គ្នាថា រឿងខ្ញុំគឺបានបញ្ចប់ហើយ នៅក្នុងថ្ងៃនេះ នៅក្នុងពេលនេះ នៅក្នុងវេលានេះ គឺបញ្ចប់ដោយសន្តិវិធី បញ្ចប់ដោយការស្រុះស្រួលគ្នា បញ្ចប់ដោយមានមេធាវីសងខាង ឯកភាពគ្នា និងទទួលដឹងឮនូវរាល់ការបញ្ចប់នូវវិវាទជាមួយខ្ញុំ និងលោកមាស ឫទ្ធី អ៊ីចឹងនាងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះ អរគុណបងប្អូនច្រើន…”។

បន្ទាប់មក នៅវេលាម៉ោង ៧និង០៥នាទីយប់ ថ្ងៃដដែលនោះ ស្រីស្អាតថាវរី បានធ្វើការឡាយវីដេអូសាជាថ្មី ដែលមានរយៈពេលប្រមាណជិត ១៥នាទី ដោយបានរៀបរាប់ថា “នាងខ្ញុំចេញមកថ្ងៃហ្នឹង គឺចង់ឡាយប្រាប់អំពីរឿងនាងខ្ញុំ ជាមួយលោកពូ មាស ឫទ្ធី ឥឡូវគឺយើងខ្ញុំ បានបញ្ចប់ត្រឹមថ្ងៃនេះហើយ គឺនាងខ្ញុំហើយនិងលោកមាស ឫទ្ធី បញ្ចប់ដោយសន្តិវិធី បញ្ចប់ទៅតាមប្រព័ន្ធផ្លូវច្បាប់ គឺនាងខ្ញុំមានមេធាវីរបស់នាងខ្ញុំ ហើយលោកពូមាស ឫទ្ធី ក៏គាត់មានមេធាវីរបស់គាត់ផងដែរ គឺយើងបញ្ចប់ដោយសន្តិវិធី បញ្ចប់ដោយរីករាយ ហើយបញ្ចប់ដោយក្តីគោរព ស្រលាញ់រាប់អានគ្នា ដោយមិនមានទំនាស់ជាមួយគ្នា នៅថ្ងៃក្រោយទៀតទេបងប្អូន ហើយខ្ញុំទទួលបានឃើញថា បងប្អូនមួយចំនួន បានឆាតមកសួរខ្ញុំថា ដើមហេតុមកពីអ្វី បានជានាងខ្ញុំ និងលោកពូ មាស ឫទ្ធី ឈានដល់ការទំនាស់គ្នា ផុសហ្វេសប៊ុក និងប្រព័ន្ធអនឡាញអីចឹង? អ៊ីចឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនថា ខ្ញុំ និងលោកពូ មាស ឫទ្ធី អត់ដែលស្គាល់គ្នាទេ ពេលហ្នឹងគឺខ្ញុំស្គាល់គ្នាលើកទី១ លើកទី១ហ្នឹង គឺខ្ញុំញ៉ាំស្រាច្រើន ហើយលោកពូ មាស ឫទ្ធី ក៏គាត់ញ៉ាំស្រាច្រើនដែរ ទើបយើងទាំង២នាក់ហ្នឹងស្រវឹង ហើយរាងដូចជាបាត់ការចងចាំ ក៏ដូចជាអត់សូវស្រួលនៅក្នុងខ្លួនអីចឹងទៅ យើងហូបទៅ វាឆាប់ស្រវឹងហើយ ដល់ពេលដែលយើងស្រវឹងទៅ យើងទៅជា… (រួមភេទ) បងប្អូនយល់ហើយ ខ្ញុំនិយាយអ៊ីចឹង ខ្ញុំសូមនិយាយកាត់ៗទៅ តែទំនាស់ឈានទៅដល់ការផុសហ្វេសប៊ុកហ្នឹង គឺដោយសារតែខ្ញុំ និងលោកពូ មាស ឫទ្ធី បានចាប់ផ្តើមនូវទង្វើដែលអត់ល្អហ្នឹងជាមួយគ្នា គឺដោយសារខ្ញុំអត់បានស្គាល់លោកពូ មាស ឫទ្ធី ពីមុនមកទេ ដល់ពេលយើងចាប់ផ្តើមនូវទង្វើហ្នឹងជាមួយគ្នាទៅ ទើបធ្វើឱ្យខ្ញុំហើយនិងគាត់ ក៏ចេះតែមានទំនាស់ ដោយសារតែខ្ញុំហើយនិងគាត់ មិនដែលស្គាល់គ្នា ហើយទៅពាក់ព័ន្ធរឿងអ៊ីចឹងៗ មានន័យថា យើងអត់ស្គាល់ចិត្តគ្នា អ៊ីចឹងបានជាមានទំនាស់ជាមួយគ្នា ចេះតែមានបញ្ហាជាមួយគ្នា រហូតនាងខ្ញុំខឹងទប់អត់បាន ទើបនាងខ្ញុំផុសបង្ហោះហ្វេសប៊ុក ទៅ។ ឥឡូវម៉ោងនេះ ពេលនេះ រវាងនាងខ្ញុំ និងលោកពូ មាស ឫទ្ធី គឺយើងបានបញ្ចប់នូវវិវាទនេះហើយ បញ្ចប់ដោយសន្តិវិធី បញ្ចប់ដោយមានមេធាវីខាងគាត់ និងមេធាវីខាងខ្ញុំ…”។

ស្រីស្អាត ថាវរី បានបន្តទៀតថា “នាងខ្ញុំសូមជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានថា រវាងខ្ញុំ និងលោកពូ មាស ឫទ្ធី គឺបានបញ្ចប់នៅក្នុងថ្ងៃនេះហើយ បញ្ចប់ដោយសន្តិវិធី បញ្ចប់ដោយអារម្មណ៍ល្អៗជាមួយគ្នា គឺនាងខ្ញុំក៏ទទួលបានភាពយុត្តិធម៌ ហើយលោកមាស ឫទ្ធី ក៏គាត់ទទួលបានភាពយុត្តិធម៌ ហើយយើងទាំងពីរនាក់ក៏បានយល់ព្រមទទួលកំហុសរៀងៗខ្លួន យល់ព្រមបញ្ចប់រឿងរ៉ាវរៀងៗខ្លួន ហើយស្រុះស្រួលគ្នា ដោយមានមេធាវីសងខាង ហើយអ៊ីចឹងខ្ញុំក៏សូមជម្រាបជូនទៅដល់បងប្អូនអ្នកសារព័ត៌មានផងណា ឈប់ចុះ ឈប់បង្ហោះនូវទំនាស់ខ្ញុំ ជាមួយនឹងលោកពូ មាស ឫទ្ធី ទៅណា ឈប់ផុសអាទំនាស់រវាងពួកខ្ញុំទៅ ព្រោះអីថ្ងៃនេះ ខ្ញុំបានបញ្ចប់ទំនាស់នេះហើយ អ៊ីចឹងបងប្អូនអ្នកសារព័ត៌មាន ឈប់ចុះទៅ បើសិនបងៗអ្នកសារព័ត៌មានផុសពីទំនាស់ខ្ញុំ ជាមួយលោកពូ មាស ឫទ្ធីបន្ថែមទៀត ចាប់ពីម៉ោងខ្ញុំឡាយនេះ តទៅ គឺបងប្អូនអ្នកសារព័ត៌មានណាយករឿងខ្ញុំជាមួយលោកមាស ឫទ្ធី ដែលគាត់មានបញ្ហាជាមួយគ្នាពីមុនមក យកទៅផុស បើសិនជាផុសហើយ ពួកខ្ញុំឃើញ ពួកខ្ញុំមានសិទ្ធិប្តឹង  ព្រោះអីនាងខ្ញុំជម្រាបជូនហើយ គឺនាងខ្ញុំ និងលោកពូ មាស ឫទ្ធី គឺយើងបញ្ចប់គ្នានៅក្នុងម៉ោងនេះ នៅក្នុងថ្ងៃនេះ នៅក្នុងវេលានេះ ដោយសន្តិវិធី ប្រព័ន្ធផ្លូវច្បាប់ មានមេធាវីខាងខ្ញុំ មានមេធាវីខាងគាត់ បញ្ចប់ដោយការព្រមព្រៀងគ្នា បញ្ចប់ដោយរីករាយ ព្រោះយើងខ្មែរដូចគ្នាទេបងប្អូន មានអីនិយាយគ្នាអត់បានទេ បើបងប្អូនផ្សេងៗទៀត ដែលកំពុងមានទំនាស់អ៊ីចឹងដែរ យើងនាំគ្នាបញ្ចប់ទៅណា យើងមានបញ្ហាអី យើងគួរបញ្ចប់ ព្រោះយើងខ្មែរដូចគ្នា យើងមានរឿងអី ចេះលើកលែកឱ្យគ្នា អត់ឱនឱ្យគ្នា ធម្មតាទេយើងរស់នៅ ក៏ដូចជាយើងស្គាល់គ្នាជាមួយអ្នកណា ក៏មិនប្រាកដថា យើងមិនមានកំហុសទេ យើងតែមានកំហុសហើយ យើងដឹងតែមានការឈ្លោះប្រកែកគ្នាហើយ ប៉ុន្តែយើងត្រូវចេះអត់ឱនឱ្យគ្នា យើងត្រូវចេះលើកលែងឱ្យគ្នា ដូចឧទាហរណ៍ខ្ញុំ ហើយនិងលោកពូ មាស ឫទ្ធី នៅក្នុងថ្ងៃនេះអ៊ីចឹង គឺខ្ញុំលើកលែងឱ្យគ្នា អត់ឱនឱ្យគ្នា ព្រោះអីខ្ញុំគិតថាយើងខ្មែរដូចគ្នា អ៊ីចឹងរវាងខ្ញុំហើយនិងគាត់ ត្រូវបានបញ្ចប់នៅក្នុងថ្ងៃនេះ នៅក្នុងវេលានេះហើយ បញ្ចប់ដោយរីករាយ បញ្ចប់ដោយយើងយល់ពីកំហុសរៀងខ្លួន ហើយយើងមិនបន្តរឿងមួយនេះទៅថ្ងៃមុខទៀតទេ ហើយយើងក៏មិនមានបញ្ហាជាមួយគ្នាតទៅមុខទៀតដែរ អ៊ីចឹងដូចនាងខ្ញុំជម្រាបជូនទៅដល់បងៗអ្នកសារព័ត៌មានទាំងអស់ថា បើសិនជាបងៗអ្នកសារព័ត៌មានយកការផុសទំនាស់ចាស់ៗហ្នឹង យកមកផុស ចាប់ពីម៉ោងខ្ញុំឡាយនេះតទៅ អាហ្នឹងខ្ញុំនឹងចាត់ការតាមច្បាប់ ព្រោះខ្ញុំបានឡាយបញ្ផាក់ហើយថា រវាងខ្ញុំ និងលោកពូ មាស ឫទ្ធី បានបញ្ចប់ហើយ តែបើបងៗអ្នកសារព័ត៌មានណាយកទៅចុះ អាហ្នឹងខ្ញុំមានវិធានការច្បាប់ទៅលើហ្នឹងហើយ…”។

ស្រីស្អាតថាវរី បានបញ្ជាក់ថា “រវាងខ្ញុំ និងលោកពូ មាស ឫទ្ធី បានហូបស្រាហូបអីស្រវឹងទៅ ហើយយើងបានជាជ្រុលជ្រួសអីចឹងទៅ ដោយសារតែខ្ញុំ និងគាត់ មិនធ្លាប់មានការពាក់ព័ន្ធគ្នាពីមុនមក ដល់ពេលខ្ញុំជួបគ្នាភ្លាម ខ្ញុំទៅជាអ៊ីចឹងភ្លាម ដោយសារអាគ្រឿងស្រវឹងហ្នឹង ធ្វើឱ្យខ្ញុំ អត់យល់ចិត្តគ្នា ចេះតែឈ្លោះគ្នា បានខ្ញុំឈានទៅដល់ការផុសហ្វេសប៊ុកហ្នឹងឯង តែពេលនេះ ខ្ញុំបានបញ្ចប់រឿងហើយ ធម្មតាទេ ចង់ទៅមានរឿងរ៉ាវអីទេ យើងខ្មែរគ្នាឯង លោកមាស ឫទ្ធី ក៏គាត់បានអត់ទោសឱ្យខ្ញុំបន្តិច ឯខ្ញុំក៏បានអត់ទោសឱ្យលោកបន្តិច ហើយយើងក៏អត់អីនឹងគ្នាទេ ហើយក៏បានបញ្ចប់គ្នាហើយ តែមានអ្នកលេងហ្វេសប៊ុកខ្លះថាខ្ញុំរៀបគំរោងចង់ធ្វើស៊ីប៉ូលិសទៅវិញ…”។

គួររំលឹកថា រឿងអាស្រូវដ៏ចម្រូងចម្រាសខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ និងមានការចែករំលែកតៗគ្នាពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក បន្ទាប់ពីសាមីខ្លួនខាងស្រី ដែលអះអាងថា ជាជនរងគ្រោះ ឈ្មោះថាវរី និងមានគណនីហ្វេសប៊ុក ឈ្មោះ «ថាវរី មាសបង» បានបង្ហោះសារនិងរូបភាពនាងជាមួយលោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ទម្លាយរឿងចោទប្រកាន់លោកអធិការថា បានចាប់រំលោភនាង និងលួងលោមថានឹងទទួលខុសត្រូវ សន្យាជួយនាងតាមសំណូមពរ តែបុគ្គលនេះ មិនគោរពពាក្យសន្យា ព្យាយាមលុបភ័ស្តុតាង បំភ្លៃខ្មៅទៅជាស ថែមទាំងឱ្យប្រពន្ធប្តឹងនាងទៀត។

នារីរងគ្រោះឈ្មោះថាវរី បានបញ្ជាក់ បន្ថែមយប់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ថា លោកអធិការ មាស ឫទ្ធី នៅតែព្យាយាមទូរស័ព្ទមកសម្រួល កុំឱ្យនាងប្តឹង ដោយគាត់ព្រមផ្តល់សំណងជំងឺចិត្ត ចំនួន២ពាន់ដុល្លារ តែនៅពេលនាងប្រាប់ថាមិនព្រម បែរជាគាត់ប្រាប់ទៅអ្នកសារព័ត៌មានថា នាងរៀបគម្រោងធ្វើស៊ីគាត់ទៅវិញ។

ជុំវិញការចោទប្រកាន់ពីនារីដែលមានគណនីហ្វេសប៊ុក “ថាវរី មាសបង” ខាងលើ់នេះ លោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានបកស្រាយបំភ្លឺថា លោកបានស្គាល់គ្នា ទំនាក់ទំនងប្រុសស្រី រយៈពេល ៣ខែមកហើយ ជាមួយនាងថាវរី អាយុជាង៤០ឆ្នាំ មានកូនប្រុស-ស្រី៣នាក់ ហើយអ្វីដែលនាងសរសេរលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួននាង ចោទប្រកាន់មកលើលោកនោះ គឺគ្មានការពិតឡើយ ដោយនាងបំប្លែងការពិត ប្រឌិតរឿងធ្វើស៊ីលោក ចង់បានលុយលោក ដោយប្តឹងទាមទារហូត ១ម៉ឺនដុល្លារ។

ទោះបីជាយ៉ាងណា ពេលនេះរឿងរ៉ាវវិវាទរវាងស្រីស្អាតថាវរី និងលោកអធិការ មាស ឫទ្ធី នេះ ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការរួចរាល់ហើយ ដូចដែលសាមីខ្លួនខាងស្រី បានចេញមុខបកស្រាយបំភ្លឺរួចហើយថា នាងនិងលោកអធិការ ជ្រុលជ្រួសរួមភេទជាមួយគ្នា ដោយសារតែស្រវឹងស្រាដូចគ្នា ៕

RELATED ARTICLES