Thursday, October 24, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖រឿងស្នេហាមង្គល មិនអាចទៅរួច?

ហ៊ិន ច័ន្ទនីរ័ត្ន ៖រឿងស្នេហាមង្គល មិនអាចទៅរួច?

ភ្នំពេញ៖មុននេះមានព័តមានថាស្រីស្អាតធ្មេញចំពើសហ៊ិន ច័ន្ទនីរ័ត្ន ត្រៀមរៀបការជាមួយបុរស​រូបសង្ហារ​លោក​ហូ ប៉ូសេង ហៅសេង មង្គល ព្រោះពួកគេបានបង្ហាញភាពស្អិតល្មូតគ្នា​អស់​រយៈ​​​ពេលជាង៣ខែទៅហើយ ដោយ​ថែមទាំងហ៊ានបង្ហាញរូបកៀកកើយគ្នាពេលLive  ទៀត​ផង។ដោយឡែកលោកមង្គល វិញធ្លាប់បានប្រាប់​អ្នកយក​ព័ត​មានយើងថាលោកនិងច័ន្ទនីរ័ត្ន ពិតជាមានភាពចុះសម្រុងគ្នាល្អណាស់ ហើយគ្រោងចាប់ដៃធ្វើការជាមួយគ្នា​ច្រើនត​ទៅ​ទៀត​។​ចំណែកទាក់ទងរឿងគេថាលោកមានស្នេហាជាមួយស្រីស្អាតច័ន្ទនីរ័ត្ន នោះតារាសម្ដែង​រូប​នេះ​មិនប្រកែកនោះទេ តែលោកថាសូមឲ្យបងប្អូនទាំងអស់តាមដានទៅទៀតថា​នឹងមានរឿង​អ្វីកើតឡើង ហើយ​លោ​ក​សរសើរថាច័ន្ទនីរ័ត្ន ជាស្រីស្អាតម្នាក់ដែលគូរឲ្យស្រលាញ់…។

 ថ្វីត្បិតតែលោកសេង មង្គល សារភាពផង ប្រកែកស្រាលៗផងរឿងមានស្នេហា​ជាមួយ​ហ៊ិន ច័ន្ទនីរ័ត្ន ក្ដី ប៉ុន្ដែតាម​ការបង្ហើបពីអ្នកដែលស្និតស្នាល​ជាមួយតារាទាំងពីរបានអះអាងថា​រឿង​ច័ន្ទនីរ័ត្ន បង្កាត់ភ្លើងស្នេហា​ជាមួយ​លោក​មង្គល គឺ១០០%មិនអាចទៅរួចនោះទេ។​ប្រ​ភព​នោះលើកហេតុផលថាបច្ចុប្បន្នទាំងនីរ័ត្ន និងលោកប៉ូសេង មានគូ​ស្នេហ៍រៀងៗខ្លួន ហើយទោះ​ជាពួកគេបញ្ចេញ​ភាពស្អិតល្មូតឲ្យគេបានឃើញមែន តែស្រីស្រស់ប្រុសរូបសង្ហារនេះ​មិនមាន​អារម្មណ៍​ស្នេហា​ដូច​គ្នាឡើយ ហេតុនេះទំនាក់ទំនងរបស់ពួកគេគឺត្រឹមតែរួមការងារ ឬការផ្សព្វ​ផ្សាយពី​ផលិ​ត​​ផលអ្វី​មួយប៉ុណ្ណោះ។

 គេកត់សម្គាល់ថាហ៊ិន ច័ន្ទនីរ័ត្ន បានងាកទៅល្អូកល្អិនជាមួយលោកសេង មង្គល ក្រោ​យពីតារា​ចម្រៀង​លោក​ចេ​នី ដែលគេសង្ស័យថាជាសង្សារបស់នាងនោះបានភ្ជាប់​ពាក្យជា​មួ​យអ្នកនាងវ៉ាន់ លក្ខិណា កាលពីថ្ងៃទី៩ខែ​មករា​ឆ្នាំ២០២២ ធ្វើឲ្យមានការលេចឭថាស្រីស្រស់​នីរ័ត្ន ក្រៀមក្រំចិន្ដា ហើយចេញទៅលំហ​កាយ៉ានៅប្រទេស​បារាំង​អស់​ជាច្រើនសប្ដាហ៍ដើម្បីបំ​ភ្លេច​ស្នេហ៍ចាស់ទៀតផង។ចាប់តាំងពីពេលនោះមកច័ន្ទនីរ័ត្ន កាន់តែស្និត​ស្នាល​ជា​មួយលោក​មង្គល ពី១ថ្ងៃទៅ១ថ្ងៃរហូតត្រូវបានFan តារាទាំងសងខាងផ្គូផ្គងថាពួកគេគឺជាគូស្នេហ៍​ដ៍សាក​សម​គ្នា​ទៀតផង។តែលោកមង្គល ថាលោកមិនទាន់គិតគូដល់រឿងរៀបការប្រពន្ធឆាប់ៗទេ ប៉ុ​ន្ដែលោកពេញ​ចិ​ត្ត​ចាប់​ដៃ​នីរ័ត្ន នឹងត្រៀមធ្វើអ្វីៗថ្មីជាមួយគ្នាថែមទៀត។

តារាវ័យ២៩ឆ្នាំហ៊ិន ច័ន្ទនីរ័ត្ន ដែលជាអតតីFreshie  លេខ១កាលពីឆ្នាំ២០០៧ នោះត្រូវ​បានគេចាត់​ទុកថានាង​ជា​ស្រីសា្អតម្នាក់ដែលមានរូបសម្រស់លេចធ្លោក្នុងសិល្បៈព្រោះទៅដល់​ទីណាតែងតែ​បង្ហាញភាព​ទាក់ទាញ​ជាងគេ​ជានិច្ច បើទោះជានាងមិនមែនជាតារាដែល​ចូល​ចិត្តស្លៀកពាក់ស៊ិចស៊ីក្ដី។ស្រីស្អាតតូចតន់គូរឲ្យក្នក់​ក្នាញ់​រូបនេះ​ធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើក ច្រើនសារ ទើបធ្វើឲ្យមជ្ឈដ្ឋានមហាជននៅតែមានចម្ងល់ថា​ហេតុ​អីបាន​ជា​ស​ង្សា​រ​​របស់​ច័ន្ទ​នី​រ័ត្ន  ព្រមចែកផ្លូវជាមួយស្រីស្អាតដូចជានាង?សំណួរនេះ​មិនទាន់ត្រូវបានច័ន្​ទនីរ័ត្ន ចេញមុខ​បក​ស្រាយ​ឡើយ ខណៈក្នុងជំនួបកន្លងមកនាងធ្លាប់វាចាថាចិត្តចង់រៀបការ៥០% មិនទាន់ចង់​​៥០​% តែចិត្តនាងចង់​បញ្ច​ប់​ភាពនៅលីវនៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ​។ប៉ុន្ដែ​​ច័ន្ទ​នីរ័ត្ន មិនបង្ហើបថាតើ​បុរសរូប​ណាជាអនាគតស្វាមីរបស់នាងឡើយ។

 សូមបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យមិត្តរួមអាជីពកោតសរសើរចំពោះនាងដែល​ស្រី​ស្អាតរូបនេះ​មិនជ្រួល​ជ្រើមទៅនិងអំណាចលុយនោះទេពោលគឺបុរសដែលអាចយកបេះដូងនាងបានទាល់តែនាងស្រលាញ់ដែរទើបទៅរួច។ព័តមានបានឲ្យដឹងថាបើសិនជាច័ន្ទនីរ័ត្ន ត្រូវ​ការលុយ ឡាន និងវីឡារ ជាថ្នូរស្នេហាលួចលាក់នោះម្លេះ​នាងក្លាយទៅជាជំទាវ​លាក់មុខបាត់​ទៅហើយ ដែលពេលនេះទោះជាមិនបាច់លេងសិល្បៈ​ក៍មិនខ្វះលុយចាយ​ដែរ។ប៉ុន្ដែនីរ័ត្ន ចង់​សា​ង​ស្នេហ៍​ថ្មីដោយបើកចំហជាមួយបុរសដែលនាងស្រលាញ់ ហេតុនេះហើយគេរងចាំ​មើល​ថា​នៅឆ្នាំក្រោយនេះMC ដ៍ស្រស់សោភា រូបនេះនឹងហ៊ានគ្រងឈុតកូនក្រមុំមែនទែន ដែរ​ឬ​ទេ?

RELATED ARTICLES